ជាតិ
បទសម្ភាសន៍
អ្នក​នាំ​ទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ចង់​ស្គាល់​ភ្នំពេញ​
10, Feb 2018 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
​យ៉ាងហោចណាស់​មាន​មគ្គុទេសក៍​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ចំនួន​៥​នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ច្បាស់​។ លោក ឆី​ម​, លោក ចាន់​, លោក សៅ​, លោក សំបុក និង​លោក ម៉ាន់ ស្គាល់​ព្រៃភ្នំ​ឱ​រ៉ា​ល់​ច្បាស់​ដូច​បាតដៃ​របស់​ពួកគេ​។ ប៉ុន្តែ​ពួកគេ​មិន​ស្គាល់​រាជធានី​ភ្នំពេញ​ឡើយ​។ ទិដ្ឋភាព​ភ្នំពេញ មានតែ​នៅក្នុង​ក្តី​ស្រមៃ​របស់​ពួកគេ​តែប៉ុណ្ណោះ​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នៅលើ​ជួរ​ភ្នំ​ឱ​រ៉ា​ល់​កាលពីពេល​កន្លងទៅ ក្រុម​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ប្រាថ្នា​ចង់​ស្គាល់​រាជធានី​ភ្នំពេញ​ដោយផ្ទាល់​ភ្នែក​។ ពួកគេ​ភាគច្រើន​ចង់​ស្គាល់​ព្រះបរមរាជវាំង វត្តភ្នំ សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​ជាដើម​។​

 
​តើ​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​និយាយ​អ្វីខ្លះ​ពី​រាជធានី​ភ្នំពេញ​? សូម​លោកអ្នក​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​


សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​នៅក្នុង​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

២, ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាលា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​និង​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​

៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទិ​ក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ 023 428 995 / 428 996 ៕

© រក្សាសិទ្ធិដោយ thmeythmey.com