ជាតិ
ទឹកជ្រោះ«ឆាយឈៀកម្រៀក» លាក់ខ្លួននៅជើង«ភ្នំឱរ៉ាល់»
× កំពង់ស្ពឺ៖ ទឹកជ្រោះឆាយឈៀកម្រៀក ជាឈ្មោះដែលប្រជាជននៅជើងភ្នំឱរ៉ាល់ដាក់ឲ្យ ក្រោយពួកគេបានរកឃើញនៅឆ្នាំ១៩៩៧។ ទឹកជ្រោះនេះ កម្រនឹងមានប្រជាជន ឬអ្នកទេសចរទៅដល់ណាស់ ទោះស្ថិតនៅជើងភ្នំក្ដី ដោយសារតែគេត្រូវដើរកាត់ព្រៃក្រាស់ៗជាច្រើន។ លោក ឈឺន ឆីម អ្នកនាំភ្ញៀវទេសចរឡើងលើភ្នំឱរ៉ាល់ជាង១៤ឆ្នាំមកនេះ បានពន្យល់ថា មូលហេតុដែលពលរដ្ឋដាក់ឈ្មោះបែបនេះ ដោយសារសង្កេតឃើញសម្រស់ទឹកជ្រោះ មានលក្ខណៈញែកចេញពីគ្នា ជាពីរចំណែក និងមានថ្មជាច្រើននៅខាងក្រោម ធ្វើឲ្យទឹកធ្លាក់បែកជាចំណែកៗ ទើបពួកគេដាក់ឲ្យឈ្មោះថា «ឆាយឈៀកម្រៀក» ដែលមានន័យថា «បែកជាចម្រៀកៗ»។
តើទឹកជ្រោះនេះមានសម្រស់យ៉ាងណា សូមទស្សនាកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ឈឺន ឆីម មគ្គុទេសក៍នាំភ្ញៀវឡើងភ្នំឱរ៉ាល់ ដូចតទៅ៖
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ នៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»
១. ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី នាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅមហាវិថី សម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
២. ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំ សម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet មាន៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរសព្ទ 017 222 978 ។
៣. ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263 / 023 63 00 733 ។
៤. ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទិកពិសា Dasani ។ ទាក់ទងតាមលេខទូរសព្ទ 023 428 995 / 428 996 ៕
Tag:
ជ្រោះ
ឆាយឈៀកម្រៀក
ភ្នំឱរ៉ាល់
Mercedes-Benz និងកំណប់អាថ៌កំបាំង
ឈឺន ឆីម
កំពង់ស្ពឺ
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com