កំពង់ស្ពឺ៖ អ្នកនាំភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់៤នាក់ បានស្ពាយអីវ៉ាន់៧០គីឡូក្រាមក្នុងម្នាក់ៗ ដើម្បីនាំភ្ញៀវទេសចរជនជាតិជប៉ុនចំនួន៩នាក់ ឡើងទៅកំពូលភ្នំឱរ៉ាល់។ សម្ភារជាច្រើនគីឡូក្រាមទាំងនេះ ជារបស់អ្នកទេសចរជនជាតិជប៉ុនទាំងនោះ ដែលភាគច្រើនមានអាយុ៧០ឆ្នាំ ហើយមិនអាចស្ពាយសម្ភារឡើងភ្នំដោយខ្លួនឯង។ ដោយសារបញ្ហានេះ ទើបក្រុមអ្នកនាំភ្ញៀវទេសចរទាំង៤នាក់ ជួយស្ពាយសម្ភារទាំងនោះ ឡើងទៅកាន់កំពូលភ្នំឱរ៉ាល់។
ក្រុមអ្នកឡើងភ្នំ៤នាក់ បានស្ពាយសម្ភារជាច្រើន រហូតដល់៧០គីឡូក្រាម ដើម្បីនាំភ្ញៀវទេសចរជនជាតិ ជប៉ុនចំនួន៩នាក់ ឡើងទៅភ្នំឱរ៉ាល់។ អ្នកទាំង៤នាក់ គឺមានការដឹកនាំដោយលោក ឈឺន ឆីម ដែលជាប្រធានក្រុមអ្នកនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រចាំនៅជើងភ្នំឱរ៉ាល់។ បើតាមលោក ឆីម ដោយសារតែភ្ញៀវទេសចរជនជាតិជប៉ុន ទាំង៩នាក់មានវ័យប្រមាណ ៧០ឆ្នាំដូចៗគ្នា ដូច្នេះគេមិនអាច លើកសម្ភារឡើងលើភ្នំដោយខ្លួនឯងនោះទេ។
ដោយសារបញ្ហានេះហើយ ទើបក្រុមអ្នកនាំភ្ញៀវឡើងភ្នំទាំង ៤នាក់ បានរៀបចំសម្ភាររបស់ភ្ញៀវដាក់ក្នុងបាវអង្ករធំ ម្នាក់មួយៗ។ ទម្ងន់ដ៏ធ្ងន់នេះ មិនមែនជាឧបសគ្គសម្រាប់ក្រុមអ្នកនាំភ្ញៀវឡើងភ្នំឡើយ ពួកគេនៅតែអាចនាំភ្ញៀវ និងលើកសម្ភារឡើងទៅកំពូលភ្នំបានដដែល។ តែល្បឿននៃការឡើងភ្នំ គឺយឺតជាងពេលមុនៗចំនួន៤ម៉ោង ពោលគឺត្រូវចំណាយពី៧ម៉ោង ទៅ១១ម៉ោង ទើបទៅដល់សំណាក់ទី២ (កន្លែងសម្រាកនៅចង្កេះភ្នំ) នៃភ្នំឱរ៉ាល់ ។ នេះបើតាមការអះអាង របស់ប្រធានក្រុមនាំភ្ញៀវឡើងភ្នំឱរ៉ាល់។
លោក ឈឺន ឆីម បានបញ្ជាក់ដូច្នេះថា៖«ទម្ងន់ដែលស្ពាយប្រមាណ៧០គីឡូក្រាមនេះ នៅមិនទាន់បូកបញ្ជូលនូវអង្ករ ត្រីសាច់ បន្លែ ដែលក្រុមអ្នកនាំភ្ញៀវទេសចរឡើងភ្នំ បានស្ពាយឡើងទៅមុនមួយថ្ងៃដើម្បីត្រៀមទុកធ្វើម្ហូបអាហារ ឲ្យភ្ញៀវទេសចរទាំង៩នាក់នេះឡើយ។ អាហារដែលស្ពាយទៅទុកមុននោះគឺសម្រាប់ការស្នាក់នៅមួយយប់ ពីរថ្ងៃរបស់ក្រុមអ្នកទេសចរជនជាតិជប៉ុន»។
បើតាមលោក ឈឺន ឆីម ក្រុមរបស់លោក អាចរកពីចំណូលពីការជូនភ្ញៀវឡើងភ្នំឱរ៉ាល់ បាន៣៥ដុល្លារក្នុងមួយថ្ងៃ ។ ប៉ុន្តែលោក ឈឺន ឆីម ដែលជាប្រធានក្រុមនេះ ទទួលបានចំណូលច្រើនជាងគេ ដោយសារតែលោក ជាអ្នករៀបចំចាត់ចែង កន្លែងស្នាក់នៅបណ្ដោះអាសន្ន អាហារសម្រាប់ភ្ញៀវ (តម្លៃអាហារសម្រាប់ភ្ញៀវម្នាក់៣ម៉ឺនរៀលក្នុងមួយថ្ងៃ) រួមទាំងសេវាផ្សេងៗទៀត។
កាលពីឆ្នាំ២០១៧ កន្លងមក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១ពាន់នាក់ បានឡើងលើភ្នំ ឱរ៉ាល់។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលប្រាប់ក្រុមការងារក្រុមហ៊ុន Star Auto Cambodia ក្នុងកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» ដោយសហការជាមួយសារព័ត៌មានអេឡិចត្រូនិក thmeythmey.com និង Fresh News កាលពីថ្ងៃទី២៩ មករា ដល់ថ្ងៃទី១ កុម្ភៈឆ្នាំ២០១៨ ៕
សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ នៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»
១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរសព្ទ 017 222 978 ។
៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263 / 023 63 00 733 ។
៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទិកពិសា Dasani ។ ទាក់ទងតាមលេខទូរសព្ទ 023 428 995 / 428 996 ៕