មិត្ត​រួម​តុ​vs​មិត្ត​រួមទុក្ខ​

ពីនេះ ពីនោះ / មិនយល់...!
មិត្ត​រួម​តុ​vs​មិត្ត​រួមទុក្ខ​
16, Apr 2018 , 8:39 pm         2213
រូបភាព
ដោយ: ថ្មីៗ


បទ គោ​ព័ទ្ធ​ស្នឹង​!

-​រួបរួម​រីក​រាយរាប់​រាក់ទាក់​ ​ទាក់ចិត្ត​មិត្ត​ភ័ក្តិ​ពី​ឆ្ងាយ​ជិត​
​ជិត​ជួប​គ្រោះ​ធំ​បែរ​បាត់​មិត្ត​ ​មិត្ត​ធ្លាប់​នៅ​ជិត​បែរ​រត់​បាត់​។​
 
-​បាត់​មិត្ត​រួម​តុ​ដែល​ធ្លាប់​ជុំ​ ​ជុំ​វង់​តូចធំ​ក្លាយជា​ស្ងាត់​
​ស្ងាត់ឈឹង​ដឹង​មិត្ត​ទៅណា​បាត់​ ​បាត់​ទោះ​ចង់​ណាត់​ហៅ​លែង​បាន​។​
 
-​បាន​លេខ​ទាក់ទង​ខ្លះ​មិន​ឆ្លើយ​ ​ឆ្លើយ​លើក​ខ្លះ​ហើយ​មិន​នឹកស្មាន​
​ស្មានថា​រួម​តុ​ទុក្ខ​ពឹង​បាន​ ​បាន​អី​គេ​បានតែ​មាត់​ថា​។​
 
-​ថា​ពេល​ស្រវឹង​ដឹង​តែ​ជួយ​ ​ជួយ​ដោះ​ទុក្ខព្រួយ​តាម​ត្រូវការ​
​ការ​កិច្ច​ធំ​តូច​ខូច​យ៉ាងណា​ ​ណា​មិត្ត​អើយ​ហារ​ប្រាប់​កុំ​ខ្លាច​។​
 
-​ខ្លាច​ណាស់​ខ្លះ​មិត្ត​ត្រឹម​រួម​តុ តុ​រួម​ពេល​សុខទុក្ខ​ពុំ​អាច​
​អាច​ដល់​មិត្ត​ខ្លះ​គួរ​ឲ្យ​ខ្លាច ខ្លាច​ផ្ទះ​ឆ្កែ​កាច​ថែម​អ្នកយាម​។​

© រក្សាសិទ្ធិដោយ thmeythmey.com