ពីនេះ ពីនោះ
មិត្តរួមតុvsមិត្តរួមទុក្ខ
×
-រួបរួមរីករាយរាប់រាក់ទាក់ ទាក់ចិត្តមិត្តភ័ក្តិពីឆ្ងាយជិត
ជិតជួបគ្រោះធំបែរបាត់មិត្ត មិត្តធ្លាប់នៅជិតបែររត់បាត់។
-បាត់មិត្តរួមតុដែលធ្លាប់ជុំ ជុំវង់តូចធំក្លាយជាស្ងាត់
ស្ងាត់ឈឹងដឹងមិត្តទៅណាបាត់ បាត់ទោះចង់ណាត់ហៅលែងបាន។
-បានលេខទាក់ទងខ្លះមិនឆ្លើយ ឆ្លើយលើកខ្លះហើយមិននឹកស្មាន
ស្មានថារួមតុទុក្ខពឹងបាន បានអីគេបានតែមាត់ថា។
-ថាពេលស្រវឹងដឹងតែជួយ ជួយដោះទុក្ខព្រួយតាមត្រូវការ
ការកិច្ចធំតូចខូចយ៉ាងណា ណាមិត្តអើយហារប្រាប់កុំខ្លាច។
-ខ្លាចណាស់ខ្លះមិត្តត្រឹមរួមតុ តុរួមពេលសុខទុក្ខពុំអាច
អាចដល់មិត្តខ្លះគួរឲ្យខ្លាច ខ្លាចផ្ទះឆ្កែកាចថែមអ្នកយាម។
© រក្សាសិទ្ធិដោយ thmeythmey.com