កីឡាជាតិ
ជាតិ
ប្រាក់ ចាន់​រតនា ទៅ​ចូលរួម​ជាមួយ​សូល​ទី​ឡូ​អង្គរ​
12, Feb 2018 , 2:53 pm        
រូបភាព
កីឡាករ ប្រាក់ ចាន់រតនា (អាវក្រហម)កាន់ឯកសណ្ឋានសូលទីឡូអង្គរក្រោយចុះកិច្ចសន្យារួច, រូបភាពពីហ្វេសប៊ុកក្លិបសូលទីឡូអង្គរ
កីឡាករ ប្រាក់ ចាន់រតនា (អាវក្រហម)កាន់ឯកសណ្ឋានសូលទីឡូអង្គរក្រោយចុះកិច្ចសន្យារួច, រូបភាពពីហ្វេសប៊ុកក្លិបសូលទីឡូអង្គរ
ដោយ:
​ខ្សែបម្រើ ប្រាក់ ចាន់​រតនា បាន​ចុះកិច្ចសន្យា​រួមរស់​ជាមួយ​ក្លិប​ដែល​ទើប​ឡើង​មកពី​ក្របខណ្ឌ​លី​គ​ទី​២​សូល​ទី​ឡូ​អង្គរ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចាន់​រតនា ជា​អតីត​កីឡាករ​ណាហ្គា​វើ​ល​ទី​២​ដែល​ចូលរួម​ជាមួយ​ក្លិប​សូល​ទី​ឡូ​អង្គរ បន្ទាប់ពី​ខ្សែការពារ​ជនជាតិ​ជប៉ុន Kento Fujihara​។​



​ក្រោយ​ចំណាយពេល​៧​ឆ្នាំ​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ខ្សែបម្រើ ប្រាក់ ចាន់​រតនា បាន​ផុត​កិច្ចសន្យា​ជាមួយ ក្លិប​ជើងឯក​រង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៧ មួយ​នេះ ហើយ​ទីបំផុត​បាន​ប្រកប​អាជីព​ជាមួយ​ក្លិប​ចំណូល​ថ្មី​ដែល​ទើប​ឡើង​មកពី​ក្របខណ្ឌ​លី​គ​ទី​២​សូល​ទី​ឡូ​អង្គរ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។

​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ជា​អតីត​កីឡា​ករទី​២​របស់​ណាហ្គា​វើ​ល បន្ទាប់ពី​ខ្សែការពារ​ជនជាតិ​ជប៉ុន Kento Fujihara ដែល​បាន​ចុះកិច្ចសន្យា​រួមរស់​ជាមួយ​ក្លិប​ចំណូល​ថ្មី​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​មួយ​នេះ​។

​មុន​មក​ប្រកប​អាជីព​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ កីឡាករ​មាន​ដើមកំណើត​នៅ​ខេត្តកំពត​រូបនេះ​បាន​លេង​ឲ្យ​ក្លិប​ណាហ្គា​វើ​លពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៧​។ រូបគេ​បាន​ជួយ​ឲ្យ​ណាហ្គា​វើ​ល​ឈ្នះ​ពាន​សម្តេច ហ៊ុន សែន បាន​មួយ​លើក​នៅ​ឆ្នាំ​២០១៣ និង​បាន​ជើងឯក​រង​៣​លើក​(២០១២, ២០១៥, ២០១៧)​។

​ក្នុងអំឡុងពេល​រួមរស់​ជាមួយ​ណាហ្គា​វើ​ល ខ្សែបម្រើ​រូបនេះ ទទួលបាន​ឱកាស​ក្លាយជា​សមាជិក​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា និង​ជា​សមាជិក​ក្នុង​ក្រុម Cambodia All Star ថែម​ទៀតផង​៕ 


Tag:
 បាល់ទាត់​
  ប្រាក់ ចាន់​រតនា​
  សូល​ទី​ឡូ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com