ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ការ​ជិះ​កង់​មិន​បង្ក​ជា​បញ្ហា​ផ្លូវភេទ ឬ​ផ្លូវទឹក​ម៉ូ​ត្រ​លើ​បុរស​ឡើយ​
13, Feb 2018 , 6:59 am         473
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការ​ជិះ​កង់​មិន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ ឬ​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ​ឡើយ​។ រឿងនេះ​បានមកពី​ការសង្កេត​ដ៏​ធំ​មួយ​របស់​បុរស​ដែលមាន​ភាព​សកម្ម​រាង​កាយ​ប្រមាណ​ជាង ៤០០០​នាក់ ដែល​ក្នុងនោះ​គឺជា​អ្នកជិះ​កង់ ហែល​ទឹក និង​រត់​កីឡា​។


​កាលពីមុន អ្នកខ្លះ​និយាយថា បុរស​ដែល​ជិះ​កង់​ញឹកញាប់​ទំនងជា​ងាយ​នឹង​កើត​បញ្ហា​លិង្គ​មិន​ឡើង​រឹង និង​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​ដូចជា ត្រូវការ​នោម​ញឹក​ជាដើម ដោយសារតែ​សម្ពាធ​នៃ​ការ​អង្គុយ​សង្កត់​ទៅលើ​តំបន់​គ្រលាន​ពេក​។

​ការសង្កេត​នេះ​បាន​សួរ​សំណួរ​អំពី​មុខងារ​ផ្លូវភេទ និង​ផ្លូវទឹក​ម៉ូ​ត្រ​របស់​បុរស និង​ប្រៀបធៀប​លទ្ធផល​នៃ​អ្នកជិះ​កង់ និង​មិន​ជិះ​កង់​។ ជា​លទ្ធផល អ្នកស្រាវជ្រាវ​មិនបាន​រកឃើញ​អ្វី​ជា​ភាពខុសគ្នា​រវាង​បុរស​ទាំងពីរ​ក្រុម​នេះឡើយ​។ ប៉ុន្តែ​ទម្លាប់​នៃ​ការ​ជិះ​កង់ និង​សុខភាព​ផ្លូវភេទ​និង​ផ្លូវទឹក​ម៉ូ​ត្រ​ត្រូវបាន​វាយតម្លៃ​ក្នុងពេល​តែមួយ​។ រឿងនេះ​មានន័យថា ការសិក្សា​មិនបាន​បង្ហាញថា តើ​ការ​ជិះ​កង់​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ឬ​អត់​ឡើយ​។ ឧទាហរណ៍ បុរស​ដែល​ត្រូវការ​នោម​ញឹក​ប្រហែលជា​មិនសូវ​ជាម​នុស្ស​ដែល​ត្រូវ​ជិះ​កង់​ច្រើន​ឡើយ​។ បុរស​ខ្លះ​ដែល​កំពុង​តែមាន​បញ្ហា​ផ្លូវភេទ ប្រហែលជា​មិនសូវមាន​ផាសុខភាព​ចំពោះ​ការសង្កេត​នេះឡើយ​។

​ដូច្នេះ បើសិនជា​ការសិក្សា​នេះ​មិនបាន​ផ្តល់នូវ​អំណះអំណាង​អ្វី​ថា ការ​ជិះ​កង់​គឺជា​រឿង​គ្រោះថ្នាក់​សម្រាប់​សុខភាព​ផ្លូវភេទ​ទេ វា​ក៏​មិនអាច​ថា​មិន​ទទួលស្គាល់​បានដែរ​។ អ្វីដែល​អាច​នោះ​គឺថា ការ​ជិះ​កង់​គឺជា​មធ្យោបាយ​ដ៏​ឆ្លាត​វៃ​មួយ​នៃ​ការរក្សា​ភាព​សមសួន​សម្រាប់​ទម្លាប់​ប្រចាំថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...89next