ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការជិះកង់មិនបង្កជាបញ្ហាផ្លូវភេទ ឬផ្លូវទឹកម៉ូត្រលើបុរសឡើយ
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា ការជិះកង់មិនបង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទ ឬប្រព័ន្ធទឹកម៉ូត្រឡើយ។ រឿងនេះបានមកពីការសង្កេតដ៏ធំមួយរបស់បុរសដែលមានភាពសកម្មរាងកាយប្រមាណជាង ៤០០០នាក់ ដែលក្នុងនោះគឺជាអ្នកជិះកង់ ហែលទឹក និងរត់កីឡា។
កាលពីមុន អ្នកខ្លះនិយាយថា បុរសដែលជិះកង់ញឹកញាប់ទំនងជាងាយនឹងកើតបញ្ហាលិង្គមិនឡើងរឹង និងបញ្ហាក្រពេញប្រូស្តាតដូចជា ត្រូវការនោមញឹកជាដើម ដោយសារតែសម្ពាធនៃការអង្គុយសង្កត់ទៅលើតំបន់គ្រលានពេក។
ការសង្កេតនេះបានសួរសំណួរអំពីមុខងារផ្លូវភេទ និងផ្លូវទឹកម៉ូត្ររបស់បុរស និងប្រៀបធៀបលទ្ធផលនៃអ្នកជិះកង់ និងមិនជិះកង់។ ជាលទ្ធផល អ្នកស្រាវជ្រាវមិនបានរកឃើញអ្វីជាភាពខុសគ្នារវាងបុរសទាំងពីរក្រុមនេះឡើយ។ ប៉ុន្តែទម្លាប់នៃការជិះកង់ និងសុខភាពផ្លូវភេទនិងផ្លូវទឹកម៉ូត្រត្រូវបានវាយតម្លៃក្នុងពេលតែមួយ។ រឿងនេះមានន័យថា ការសិក្សាមិនបានបង្ហាញថា តើការជិះកង់នាំឲ្យមានបញ្ហាសុខភាពឬអត់ឡើយ។ ឧទាហរណ៍ បុរសដែលត្រូវការនោមញឹកប្រហែលជាមិនសូវជាមនុស្សដែលត្រូវជិះកង់ច្រើនឡើយ។ បុរសខ្លះដែលកំពុងតែមានបញ្ហាផ្លូវភេទ ប្រហែលជាមិនសូវមានផាសុខភាពចំពោះការសង្កេតនេះឡើយ។
ដូច្នេះ បើសិនជាការសិក្សានេះមិនបានផ្តល់នូវអំណះអំណាងអ្វីថា ការជិះកង់គឺជារឿងគ្រោះថ្នាក់សម្រាប់សុខភាពផ្លូវភេទទេ វាក៏មិនអាចថាមិនទទួលស្គាល់បានដែរ។ អ្វីដែលអាចនោះគឺថា ការជិះកង់គឺជាមធ្យោបាយដ៏ឆ្លាតវៃមួយនៃការរក្សាភាពសមសួនសម្រាប់ទម្លាប់ប្រចាំថ្ងៃ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com