ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា​នឹង​ប្រជុំ​ពេញអង្គ​លើ​សេចក្តីព្រាងច្បាប់ ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ នៅ​ថ្ងៃ​១៤ កុម្ភៈ​
12, Feb 2018 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សភា​នឹង​កោះប្រជុំ​វិសាមញ្ញ ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១៤ កុម្ភៈ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​។​


អត្ថបទទាក់ទង

​បុគ្គល ដែល​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ នីតីបុគ្គល ដែល​សំដៅលើ​អង្គភាព ស្ថាប័ន អង្គការ ឬ​ក្រុមហ៊ុន ជាដើម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ​។ នេះ​បើតាម​ខ្លឹមសារ​ថ្មី​នេះ ដែល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​មន្ត្រី បានអនុម័ត​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

​ក្រៅពី​សេចក្តីព្រាងច្បាប់​ខាងលើ រដ្ឋសភា​ក៏​ត្រួតពិនិត្យ​និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​២​ទៀតផង​ដែរ រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​៕


Tag:
 សភា​
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com