ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Grab បើកដំណើរការកម្មវិធីសប្បុរសធម៌ ដើម្បីឧបត្ថម្ភគាំទ្រចំពោះការថែទាំសុខភាព ដល់កុមារនៅមន្ទីរពេទ្យគុន្ធបុប្ផា
13, Feb 2018 ,
9:35 am
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ Grab ដែលជាក្រុមហ៊ុនផ្គត់ផ្គង់តម្រូវការសេវាកម្មធ្វើដំណើរ និង ការទូទាត់ប្រាក់ចល័តតាមទូរស័ព្ទ ឈានមុខគេនៅតំបន់អាស៊ីគ្នេយ៍ បានធ្វើការប្រកាសពីការបើកដំណើរការកម្មវិធីសប្បុរសធម៌ ដោយបានចាប់ដៃគូ ជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផា។
ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន Grab នឹងចូលរួមបរិច្ចាគទឹកប្រាក់ចំនួន១ដុល្លារ តាមរយៈការប្រើប្រាស់កូដ KANTHA ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។ ថវិការដែលប្រមូលបាន នឹងយកទៅចូលរួមឧបត្ថម្ភដល់ការថែទាំសុខភាពសម្រាប់កុមារ ដែលមានការខ្វះខាត។ ការចាប់ផ្ដើមកម្មវិធីបរិច្ចាគនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ដែលជាទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។
លោក Wee Tang Yee ជាប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសថៃ និងកម្ពុជា បានមានប្រសាសន៍ថា៖ «បេសកកម្មរបស់ Grab គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅ តាមរយៈបច្ចេកវិទ្យារបស់យើង» ។ លោកបានបន្តថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងស្រុកមួយ យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍ ក្នុងរយៈពេលវែង និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ យើងមានការជឿជាក់ នៅក្នុងកិច្ចសហការ ជាមួយដៃគូក្នុងស្រុក និង ភាគីពាក់ព័ន្ធ ដើម្បីជម្រុញឱ្យមានការរីកចម្រើន នៅក្នុងប្រទេស និង នៅទូទាំងប្រទេសនានា ដែលជាសមាជិកអាស៊ាន។ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការជួយដល់កុមារដែលត្រូវការជំនួយ។ យើងពិតជារីករាយណាស់ ដែលអាចចូលរួមចំណែក នៅក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម របស់មន្ទីរពេទ្យ តាមរយៈការបើកឱ្យដំណើរការកម្មវិធីបរិច្ចាគរបស់យើង »។
លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ថា៖ «ជារៀងរាល់ឆ្នាំមានកុមាររាប់លាននាក់បានឆ្លងកាត់ទ្វារមន្ទីរពេទ្យ ដើម្បីស្វែងរកការព្យាបាលដែលមានគុណភាពខ្ពស់។ ដោយសារតែមានការគាំទ្រពីដៃគូដូចជា Grab យើងអាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់កុមារដែលឪពុកម្តាយរបស់ពួកគេមិនអាចមានលទ្ធភាពក្នុងការចំណាយ។ យើងពិតជារំភើបចំពោះការឧបត្ថម្ភគាំទ្ររបស់ Grab និងបេសកកម្មរបស់ក្រុមហ៊ុននេះ ក្នុងការកែលំអរជីវភាពរស់នៅរបស់ប្រជាជនរបស់យើង »។
ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងការចូលរួមបើកកម្មវិធីប្រកាសរបស់ Grab ក្នុងការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យ លោកបានមានប្រសាសន៍ថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូន ពិតជាពេញចិត្តចំពោះ Grab ដែលជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលចូលរួមគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនមួយដែលមានទំនួលខុសត្រូវ។ ការទទួលខុសត្រូវចំពោះសង្គមដ៏ខ្ពង់ខ្ពស់នេះ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កុមារកម្ពុជា ដែលកំពុងតែត្រូវការការថែទាំសុខភាព។ ក្រសួងកំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ Grab តទៅថ្ងៃមុខទៀតសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត»។
មន្ទីរពេទ្យគន្ធបុប្ផាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយដល់គ្រួសារដែលពុំមានលទ្ធភាពទទួលបានការព្យាបាលវេជ្ជសាស្ត្រ សម្រាប់កូនចៅរបស់ពួកគេ អស់ជាច្រើនទសវត្សមកហើយ ហើយក៏បានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់កុមារក្រីក្រនៅកម្ពុជា ដែលកំពុងស្វែងរកការព្យាបាលដែលមានគុណភាពល្អ។ មន្ទីរពេទ្យនេះបានផ្ដល់ការថែទាំដល់កុមារដែលសម្រាកព្យាបាលជម្ងឺជិតមួយលាននាក់ និងបានព្យាបាលកុមារដែលមានជម្ងឺជាង ១០០.០០០ នាក់នៅក្នុងឆ្នាំ ២០១៧ ។
ដើម្បីចូលរួមក្នុងការបរិច្ចាកនេះ អ្នកប្រើប្រាស់កម្មវិធី Grab អាចបញ្ចូលនូវកូដ KANTHA នៅពេលធ្វើការកក់រថយន្ត Grab សំរាប់ធ្វើដំណើរចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៨ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ Grab នឹងបរិច្ចាកទឹកប្រាក់ ១ដុល្លារ ទៅកាន់មូលនីធិគន្ធបុប្ផាសំរាប់រាល់ការធ្វើដំណើរជាមួយ Grab។
សម្រាប់ពត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់វេបសាយ
https://www.grab.com/kh/
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម