ផ្ទះ​ឈើ​នៅ​ដំណាក់​ទី​២ ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ (​ភាគ​៤)
ជាតិ
ផ្ទះ​ឈើ​នៅ​ដំណាក់​ទី​២ ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ (​ភាគ​៤)
13, Feb 2018 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ស្ពឺ​៖ ក្រុមការងារ​របស់​សារព័ត៌មាន​ថ្មីៗ (THMEYTHMEY.COM) និង​ក្រុមការងារ​សារព័ត៌មាន​Fresh News បាន​ទៅកាន់​ភ្នំ​ឱ​រ៉ា​ល់ តាមរយៈ​បេសកកម្ម​លើក​ទី​២ នៃ​កម្មវិធី​« Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​រថយន្ត​ម៉ាក Mercedes-Benz ទូទាំងប្រទេស​កម្ពុជា​។​



​តាមរយៈ​បេសកកម្ម​នេះ សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ សូម​រៀបរាប់​ពី​ស្ថានភាព​ផ្លូវ​មួយចំនួន ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ភ្នំ​ឱ​រ៉ា​ល់​។ មុន​ទៅដល់​តំបន់ភ្នំ​ឱ​រ៉ា​ល់ ក្រុមការងារ​យើង បានធ្វើ​ដំណើរ​ទៅដល់​ភូមិ​ស្រែ​កិន​៣ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ​ត្រូវ​សម្រាក​នៅផ្ទះ​អ្នកភូមិ​មួយ​យប់ មុននឹង​បន្តធ្វើ​ដំណើរ​ទៅដល់​ជើងភ្នំ ដែលមាន​ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ភូមិ​។ ក្រុមការងារ​យើង ត្រូវធ្វើ​ដំណើរ​តាម​គោយន្ត ដោយ​ប្រើ​ពេលវេលា​ជិត​២​ម៉ោង (​ម៉ោងជាង​៨​ព្រឹក ដល់​ម៉ោង​១០) ទើប​ទៅដល់​ជើងភ្នំ ដោយសារតែ​ស្ថានភាព​ផ្លូវ​លំបាក​ធ្វើដំណើរ ហើយ​ត្រូវ​ជិះ​កាត់​ព្រៃភ្នំ​ក្រំ​ថ្ម កាត់ទឹក និង​កាត់​ជង្ហុក ដី​ទួល និង​ចុះ​ទួល ជាច្រើន​ដំណាក់កាល​។



​សូម​តាមដាន​បេសកកម្ម​ទី​២ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia កាលពី​ថ្ងៃទី​២៩ មករា​ដល់​ថ្ងៃទី​១ កុម្ភៈ ដែល​សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ និង​សារព័ត៌មាន​Fresh News ដូចតទៅ​៖



​បន្ទាប់ពី​ធ្វើដំណើរ​ដល់​ជើងភ្នំ ក្រុមការងារ​យើង បាន​ចំណាយពេល​ជាង​៧​ម៉ោង​ទៀត ទើប​ទៅដល់​ចង្កេះភ្នំ​ដែលជា​ទីកន្លែង​សម្រាក​នាពេល​រាត្រី​។ រាងកាយ​ពោរពេញ​ដោយ​សំណើមខ្លួន ដៃជើង ទន់ និង​ស្ពឹក ដោយសារ​ធ្វើដំណើរ​ឡើង​ភ្នំ​នេះ បែរ​ជាមាន​អារម្មណ៍​ស្រស់ថ្លា​ឡើងវិញ ក្រោយពី​ចំណាយពេល​អស់​ជាង​១០​ម៉ោង ទៅដល់​ដំណាក់កាល​ទី​២ នៃ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នេះ​។

​នៅ​កន្លែង​សម្រាក​នៃ​ចង្កេះភ្នំ​នេះ ក្រុមការងារ​យើង​ខ្លះ ជួយ​ចម្អិន​ម្អូ​ប​អាហារ អ្នកខ្លះ​សម្អាតខ្លួន អ្នកខ្លះ​រៀបចំ​កន្លែង​សម្រាក (​ចង​អង្រឹង​) និង​ខ្លះទៀត​រៀបចំ​កន្លែង​សម្រាក នៅក្នុង​ផ្ទះ​ឈើ​មួយ ដែល​ត្រូវបាន​សាងសង់​ដោយ​ព្រះសង្ឃ និង​អាចារ្យ​មួយក្រុម កាលពី​ឆ្នាំ​២០១៤ ទុក​សម្រាប់​ភ្ញៀវទេសចរ​ឡើងទៅ​ភ្នំ​ឱ​រ៉ា​ល់​នេះ​។ ម៉ោងជាង​៧​យប់ មេឃ​បាន​បង្អុរ​ភ្លៀង​មួយ​មេ ដែល​ធ្វើ​ឲ្យ​ក្រុមការងារ​យើង​មាន​គ្នា​ជាង​១០​នាក់ មូល​មីរ​រក​កន្លែង​សម្រាក ហើយ​ផ្ទះ​ឈើ​មួយ​នេះ បានផ្តល់​ជា​ជម្រក​ដ៏​សែនកក់ក្តៅ​ដល់​ក្រុមការងារ​យើង​។ ហើយ​ផ្ទះ​ឈើតូច​នេះ ក៏​កំពុង​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ​ដទៃ​ទៀត ដែល​ចង់​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នេះដែរ​។ តែយ៉ាងណាផ្ទះឈើតូចនេះ មិនទាន់អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទទួលភ្ញៀវទេសចរច្រើននៅឡើយទេ ពោលគឺទីតាំងតំបន់នោះ ត្រូវការឲ្យមានផ្ទះឈើបន្ថែមទៀត សម្រាប់ទទួលភ្ញៀវទេសចរសម្រាក នៅពេលឡើងភ្នំឱរ៉ាល់នេះ។​

អត្ថបទទាក់ទង


​សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ នៅក្នុង​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​
 
២, ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ  017 222 978 ។
 
៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​
 
៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទឹក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ 023 428 995 / 428 996 ៕




Tag:
 ​ជួរ​ភ្នំ​ឱ​រ៉ា​ល់​
  ភ្នំ​ខ្ជោល​
 ​កំពង់ស្ពឺ​
  ឈឺ​ន ឆី​ម​
  Mercedes-Benz
 ​កំណប់​អាថ៌កំបាំង​
 ​ទេសចរណ៍ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 61686 [1] => 9 [2] => ផ្ទះ​ឈើ​នៅ​ដំណាក់​ទី​២ ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ (​ភាគ​៤) [3] => content [4] => [5] => ​ជួរ​ភ្នំ​ឱ​រ៉ា​ល់​, ភ្នំ​ខ្ជោល​,​កំពង់ស្ពឺ​, ឈឺ​ន ឆី​ម​, Mercedes-Benz,​កំណប់​អាថ៌កំបាំង​,​ទេសចរណ៍ធម្មជាតិ​ [6] => 0 [7] => 0 [8] => )