អត្ថបទពាណិជ្ជកម្ម
​កញ្ញា ឱក សុគន្ធ​កញ្ញា បង្ហាញ​វត្ត​មាននៅ​ភោជនីយដ្ឋាន KFC ជាមួយនឹង​ការសម្ពោធ​ជា​ផ្លូវការ​សាច់មាន់ KFC រសជាតិ​ប៉ា​ព្រី​កា​
13, Feb 2018 , 3:19 pm         354
រូបភាព
​កាលពី​ថ្ងៃទី ១២ កុម្ភៈ កន្លងទៅនេះ នៅ​ភោជនីយដ្ឋាន KFC សាខា​បឹង​កេងកង បានរៀបចំ​សន្និសីទ​សារព័ត៌មាន​សម្រាប់​ការសម្ពោធ​ជា​ផ្លូវការ​សាច់មាន់​រសជាតិ​ប៉ា​ព្រី​កា ដែលមាន​ការចូល​ពី​សំណាក់ ថា្នក់​ដឹកនាំ​ក្រុមហ៊ុន KFC កញ្ញា ឱក សុគន្ធ​កញ្ញា និង​ភ្ញៀវកិត្តិយស​ជាច្រើន​ផងដែរ​។​

​លោក YB Cheah ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ KFC បាន​មានប្រសាសន៍ថា​៖ «​ថ្ងៃនេះ​យើង​ពិត​ជាមាន​មោទនភាព​ក្នុងការ​ផ្តល់ជូន​សាច់មាន់​រសជាតិ​ប៉ា​ព្រី​កា ដែលជា​ផលិតផល​ប្រចាំ​រដូវ​កាល​នេះ​។ នៅ​ក្រុមហ៊ុន KFC ក្នុងប្រទេស​កម្ពុជា យើងខ្ញុំ​ប្តេជ្ញាចិត្ត​ក្នុងការ​បំពេញភារកិច្ច​ជា​ភោជនីយដ្ឋាន​ប្រកបដោយ​ស្តង់ដារ​ខ្ពស់ ដែល​ធានា​ជូន​នូវ​សុវត្ថិភាព និង​គុណភាព​ម្ហូបអាហារ​។ គោលបំណង​របស់​យើង​គឺ​ក្លាយជា​យីហោ​មួយ​ដែល​អាចបំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន និង​ផ្តល់នូវ​ជម្រើស​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​»​។​



​ម្យ៉ាងវិញទៀត​ក្រៅពី​មានការ​ចូលរួម​សម្តែង​ពី កញ្ញា ឱក សុគន្ធ​កញ្ញា ដែលជា​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ម្នាក់​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​មានការ​លេង​ហ្គេម​កម្សាន្ត និង​ឆ្លើយ​សំណួរ​ដើម្បី​ឈ្នះ​រង្វាន់​ពិសេសៗ​ពី​ក្រុមហ៊ុន KFC ។ គួរ​បញ្ជក់​ដែលថា ប៉ា​ព្រី​កា​ត្រូវបាន​ចម្រាញ់​ចេញពី​ម្ទេស​ប្លោក​ទុំ​កិន​យ៉ាង​ល្អិត និង​សម្បូរ​ទៅដោយ​វីតាមីន A ដែលមាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុងការ​បង្កើន​ប្រព័ន្ធ​ភាព​សុំា និង​ទ្រទ្រង់​សរីរាង្គ​សំខាន់ៗ​របស់​អ្នក​។​



​នា​ឱ​កាលនោះ​កញ្ញា ឱក សុគន្ធ​កញ្ញា បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​កញ្ញា​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចូលរួម​សន្និសីទ​សារព័ត៌មាន​នៃ​ការសម្ពោធ​សាច់មាន់​ប៉ា​ព្រី​កា​ដែលជា​រសជាតិ​ថ្មី​ប្រចាំ KFC នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​កញ្ញា​ក៏​ជា​ហ្វេ​ន​ម្នាក់​របស់ KFC ដែរ​ព្រោះ កញ្ញា​ចូលចិត្ត​ញុំ​ា​សាច់មាន់​បំពង​តុំ​យុំ​ា​ដ៏​ស្រួយ​ឈ្ងុយឆ្ងាញ់​របស់ KFC ណាស់ ប៉ុន្តែ​បន្ទាប់ពី​បាន​ភ្លក់​រសជាតិ​សាច់មាន់​ប៉ា​ព្រី​កា​រួចហើយ ក៏​ចាប់ចិត្ត​ភ្លែត​ព្រោះ​មិន​នឹកស្មានថា​វា​មាន​រសជាតិ​ឆ្ងាញ់ ហឹរ​ល្មម ហើយ​ស្រួយ​ទៀតផង​។ កុំ​ភ្លេច​មក​សាកល្បង​រសជាតិ​ថ្មី​មួយ​នេះ ព្រោះ​អ្នក​ពិតជា​មិន​ខកបំណង​ទ្បើ​យ​»​។​






( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next