ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
កញ្ញា ឱក សុគន្ធកញ្ញា បង្ហាញវត្តមាននៅភោជនីយដ្ឋាន KFC ជាមួយនឹងការសម្ពោធជាផ្លូវការសាច់មាន់ KFC រសជាតិប៉ាព្រីកា
13, Feb 2018 ,
3:19 pm
រូបភាព
×
ដោយ:
ជី ដាណា
កាលពីថ្ងៃទី ១២ កុម្ភៈ កន្លងទៅនេះ នៅភោជនីយដ្ឋាន KFC សាខាបឹងកេងកង បានរៀបចំសន្និសីទសារព័ត៌មានសម្រាប់ការសម្ពោធជាផ្លូវការសាច់មាន់រសជាតិប៉ាព្រីកា ដែលមានការចូលពីសំណាក់ ថា្នក់ដឹកនាំក្រុមហ៊ុន KFC កញ្ញា ឱក សុគន្ធកញ្ញា និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។
លោក YB Cheah ប្រធានគ្រប់គ្រងទូទៅនៃ KFC បានមានប្រសាសន៍ថា៖ «ថ្ងៃនេះយើងពិតជាមានមោទនភាពក្នុងការផ្តល់ជូនសាច់មាន់រសជាតិប៉ាព្រីកា ដែលជាផលិតផលប្រចាំរដូវកាលនេះ។ នៅក្រុមហ៊ុន KFC ក្នុងប្រទេសកម្ពុជា យើងខ្ញុំប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចជាភោជនីយដ្ឋានប្រកបដោយស្តង់ដារខ្ពស់ ដែលធានាជូននូវសុវត្ថិភាព និងគុណភាពម្ហូបអាហារ។ គោលបំណងរបស់យើងគឺក្លាយជាយីហោមួយដែលអាចបំពេញសេចក្តីត្រូវការរបស់អតិថិជន និងផ្តល់នូវជម្រើសប្រកបដោយទំនុកចិត្តខ្ពស់»។
ម្យ៉ាងវិញទៀតក្រៅពីមានការចូលរួមសម្តែងពី កញ្ញា ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជា ព្រមទាំងមានការលេងហ្គេមកម្សាន្ត និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ពិសេសៗពីក្រុមហ៊ុន KFC ។ គួរបញ្ជក់ដែលថា ប៉ាព្រីកាត្រូវបានចម្រាញ់ចេញពីម្ទេសប្លោកទុំកិនយ៉ាងល្អិត និងសម្បូរទៅដោយវីតាមីន A ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនប្រព័ន្ធភាពសុំា និងទ្រទ្រង់សរីរាង្គសំខាន់ៗរបស់អ្នក។
នាឱកាលនោះកញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញចំណាប់អារម្មណ៍ថា៖ «កញ្ញាពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមសន្និសីទសារព័ត៌មាននៃការសម្ពោធសាច់មាន់ប៉ាព្រីកាដែលជារសជាតិថ្មីប្រចាំ KFC នៅក្នុងប្រទេសកម្ពុជា។ ហើយកញ្ញាក៏ជាហ្វេនម្នាក់របស់ KFC ដែរព្រោះ កញ្ញាចូលចិត្តញុំាសាច់មាន់បំពងតុំយុំាដ៏ស្រួយឈ្ងុយឆ្ងាញ់របស់ KFC ណាស់ ប៉ុន្តែបន្ទាប់ពីបានភ្លក់រសជាតិសាច់មាន់ប៉ាព្រីការួចហើយ ក៏ចាប់ចិត្តភ្លែតព្រោះមិននឹកស្មានថាវាមានរសជាតិឆ្ងាញ់ ហឹរល្មម ហើយស្រួយទៀតផង។ កុំភ្លេចមកសាកល្បងរសជាតិថ្មីមួយនេះ ព្រោះអ្នកពិតជាមិនខកបំណងទ្បើយ»។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម