ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​យើង​ញ៉ាំ​ផ្អែម​ច្រើន​ដោយសារតែ​សុ​បិ​នឃើញ​របស់​ផ្អែម​មែន​ទេ​?
13, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online  គន្លឹះ​ដើម្បី​បញ្ឈប់​ខ្លួនឯង​ពី​ការ​ញ៉ាំ​អាហារសម្រន់​អាចជា​រឿង​សាមញ្ញៗ​ដូច​ការចូល​គេង​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ច្រើនតែ​គេង​តិចជាង ៧​ម៉ោង​ក្នុង​មួយ​យប់​អាច​បង្កើន​ការ​គេង​របស់​ពួកគេ​បាន ហើយ​វា​ក៏​ប្រហែល​ជាប់ទាក់ទង​នឹង​ការ​ញ៉ាំ​របស់​ពួកគេ​ដែរ ជា​ពី​សេស​មិនសូវ​ញ៉ាំ​របស់​ផ្អែមៗ​ច្រើន​ឡើយ​។



​ការសិក្សា​មុនៗ​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ការ​គេង​មិន​គ្រប់គ្រាន់​ទៅនឹង​ការបង្កើន​ឱកាស​នៃ​ការ​ធាត់​ជ្រុល និង​របប​អាហារ​មិនល្អ​។ យ៉ាងណាមិញ ការសិក្សា​ដ៏​តូច​មួយ​នេះ​បាន​ស្វែងរក​ថា​តើ​ការអប់រំ​អំពី​ការ​គេង​អាចជួយ​ដល់​មនុស្ស​យើង​គេង​បាន​កាន់តែ​យូរ​ឬ​អត់​។

​ការសិក្សា​នេះ​មាន​អ្នកស្ម័គ្រចិត្ត​ចូលរួម​ប្រមាណ ៤២​នាក់ ដោយ​ក្នុងនោះ​សុទ្ធ​តែមាន​ទម្ងន់​ប្រកបដោយ​សុខភាព​ល្អ និង​នៅ​ក្មេង ហើយ​រកឃើញថា ការអប់រំ​អំពី​ការ​គេង​អាចជួយ​បង្កើន​ពេលវេលា​ចូល​គេង​របស់​ពួកគេ​បាន​រហូតដល់​មួយ​ម៉ោង និង​រយៈពេល​នៃ​ការ​គេង​បាន ២១​នាទី នៅពេល​ប្រៀបធៀប​ក្នុងពេលដែល​ចាប់ផ្តើម​សិក្សា​។ អ្នក​ដែលមាន​ការអប់រំ​លើ​ការ​គេង​ក៏​ប្រាប់​ទៀ​រថា ពួកគេ​មានការ​កាត់បន្ថយ​ការ​ញ៉ាំ​របស់​ស​ផ្អែម​ច្រើនជាង​អ្នក​ដែល​មិនបាន​សិក្សាអប់រំ​លើ​ការ​គេង​នេះ​។ យ៉ាងណាមិញ ចំនួន​កាឡូរី​សរុប​ដែល​ពួកគេ​ញ៉ាំ​បាន ការចំនាយ​ថាមពល និង​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​គឺ​មិនបាន​ផ្លាស់ប្តូរ​អ្វី​ឡើយ​ក្នុង​រយៈពេល​សិក្សា ៤​សប្តាហ៍​នេះ​។

​យើង​ក៏​មិនដឹងថា តើ​ការ​គេង​ដ៏​ល្អ​ជាង​មុននឹង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​របស់​អ្នក​ឬ​អត់​ដែរ​។ ប៉ុន្តែ​ការ​គេង​ដ៏​ល្អ​នឹង​ផ្តល់​ភាព​កាន់តែ​ល្អ​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ទាំងមូល​។ សម្រាប់​មនុស្សពេញវ័យ គួរតែ​គេង​ឲ្យ​បាន​ពី ៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com