ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្សយើងញ៉ាំផ្អែមច្រើនដោយសារតែសុបិនឃើញរបស់ផ្អែមមែនទេ?
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online គន្លឹះដើម្បីបញ្ឈប់ខ្លួនឯងពីការញ៉ាំអាហារសម្រន់អាចជារឿងសាមញ្ញៗដូចការចូលគេងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលច្រើនតែគេងតិចជាង ៧ម៉ោងក្នុងមួយយប់អាចបង្កើនការគេងរបស់ពួកគេបាន ហើយវាក៏ប្រហែលជាប់ទាក់ទងនឹងការញ៉ាំរបស់ពួកគេដែរ ជាពីសេសមិនសូវញ៉ាំរបស់ផ្អែមៗច្រើនឡើយ។
ការសិក្សាមុនៗបានភ្ជាប់ទំនាក់ទំនងរវាងការគេងមិនគ្រប់គ្រាន់ទៅនឹងការបង្កើនឱកាសនៃការធាត់ជ្រុល និងរបបអាហារមិនល្អ។ យ៉ាងណាមិញ ការសិក្សាដ៏តូចមួយនេះបានស្វែងរកថាតើការអប់រំអំពីការគេងអាចជួយដល់មនុស្សយើងគេងបានកាន់តែយូរឬអត់។
ការសិក្សានេះមានអ្នកស្ម័គ្រចិត្តចូលរួមប្រមាណ ៤២នាក់ ដោយក្នុងនោះសុទ្ធតែមានទម្ងន់ប្រកបដោយសុខភាពល្អ និងនៅក្មេង ហើយរកឃើញថា ការអប់រំអំពីការគេងអាចជួយបង្កើនពេលវេលាចូលគេងរបស់ពួកគេបានរហូតដល់មួយម៉ោង និងរយៈពេលនៃការគេងបាន ២១នាទី នៅពេលប្រៀបធៀបក្នុងពេលដែលចាប់ផ្តើមសិក្សា។ អ្នកដែលមានការអប់រំលើការគេងក៏ប្រាប់ទៀរថា ពួកគេមានការកាត់បន្ថយការញ៉ាំរបស់សផ្អែមច្រើនជាងអ្នកដែលមិនបានសិក្សាអប់រំលើការគេងនេះ។ យ៉ាងណាមិញ ចំនួនកាឡូរីសរុបដែលពួកគេញ៉ាំបាន ការចំនាយថាមពល និងសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់គឺមិនបានផ្លាស់ប្តូរអ្វីឡើយក្នុងរយៈពេលសិក្សា ៤សប្តាហ៍នេះ។
យើងក៏មិនដឹងថា តើការគេងដ៏ល្អជាងមុននឹងជួយដល់ការសម្រកទម្ងន់របស់អ្នកឬអត់ដែរ។ ប៉ុន្តែការគេងដ៏ល្អនឹងផ្តល់ភាពកាន់តែល្អដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តទាំងមូល។ សម្រាប់មនុស្សពេញវ័យ គួរតែគេងឲ្យបានពី ៧ ទៅ៩ម៉ោងក្នុងមួយយប់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com