អត្ថបទពាណិជ្ជកម្ម
ក្រុម Next Step FC បាន​គ្រង​ជើងឯក Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​សៀមរាប​
13, Feb 2018 , 4:42 pm        
រូបភាព
​ក្រុម Next Step FC  បាន​គ្រង​ជើងឯក​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​សៀមរាប ដោយ​យកឈ្នះ​លើ​ក្រុម សៀមរាប FC ដែលជា​ក្រុម​ជើងឯក​រដូវ​កាល​ឆ្នាំមុន ក្នុង​លទ្ធផល ៣ ទល់​និង ២​។

​ក្រុម​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុម Old Boys FC A ដែល​បាន​បំបាក់​ក្រុម Damrey FC ក្នុង​លទ្ធផល ៥  ទល់​និង ១​។

​ក្រុម​ជើងឯក Next Step FC  ទទួលបាន​ប្រាក់រង្វាន់ ១ ៥០០​ដុល្លារ​អាមេរិក  ក្រុម​ជើងឯក​រង សៀមរាប FC ទទួលបាន​ប្រាក់រង្វាន់ ១ ០០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ ៣ Old Boys FC A បាន​ប្រាក់រង្វាន់ ៥០០​ដុល្លារ ចំណែកឯ​ក្រុម​លេខ​៤ ក្រុម Damrey FC ទទួលបាន​ប្រាក់រង្វាន់ ២០០​ដុល្លារ​។ ក្រុម​ជ័យលាភី​ទាំងអស់នេះ​បាន​កៅអី​ទៅលេង​វគ្គ​ផ្តាច់​ព្រ័​ត្ត​នៅ​ថ្ងៃទី ១០ និង​ទី​១១ មីនា ឆ្នាំ ២០១៨ នៅ​រាជធានី​ភ្នំពេញ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នោះ​។​

















​ចំពោះ​សកម្មភាព​ផ្សេងៗ​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨​ប្រចាំ​មណ្ឌល​សៀមរាប សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖  www.facebook.com/TigerBeerKH
#TSFF2018

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​
 
(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com