ជាតិ
សម្ដេច ហ៊ុន សែន ឃ្នើសចិត្ត​ចំពោះ​ប្រទេស ដែល​តែងតែ​រំខាន​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​
13, Feb 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សាទរ​ទំនាក់ទំនង​ប្រទេស​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ដែល​ប្រសើ​ឡើង ដោយសារ​ការរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ ។ សម្ដេច ហ៊ុន សែន ចាត់ទុក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ គឺជា​កាយវិការ​ស្វែងរក​ភាព​ស្រុះស្រួល​មួយ ក្នុងការ​បន្ធូរបន្ថយ​បញ្ហា​តានតឹង​នៃ​ឧបទ្វីប​កូរ៉េ​។​



សូមស្តាប់សំឡេង៖




​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន ហាក់​មិន​ចង់​ឲ្យ​ប្រទេស​មហាអំណាច​ដទៃ រំខាន​ទំនាក់ទំនង​បងប្អូន​កូរ៉េ​ទាំងពីរ​ឡើយ​។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នៅ​ព្រឹក​ថ្ងៃទី ១៣ កុម្ភៈ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​រិះគន់​ដោយ​ប្រយោល​ថា​៖«​ខ្ញុំ​ពិតជា​មានការ​ធុញទ្រាន់ និង​ទើសទាល់​ជាមួយ​ឥរិយាបថ​ប្រទេស​ខ្លះ ដែល​ឃើញ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ត្រូវរ៉ូវ​គ្នា បែ​ជា​សម្ដែង​ការមិនសប្បាយចិត្ត ហើយ​បែ​ជា​រក​វិធី​ដាក់​គំនាប​បន្ថែម​នោះ​…»​។​

​បើតាម​នាយករដ្ឋមន្ត្រី​កម្ពុជា ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក គួរតែ​លើកទឹកចិត្ត​ចំពោះ​ទំនាក់ទំនង​ល្អប្រសើរ​វាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ល្អ​ជាង​បំផ្លាញ​សេចក្តីសុខ​ប្រទេស​ទាំងពីរ​។​

អត្ថបទទាក់ទង


​ប្រតិភូ​កូរ៉េខាងជើង​ត្រឡប់​ទៅ​ស្រុក​វិញ​ហើយ​កាល​យប់​ថ្ងៃទី​១១ ខែកុម្ភៈ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​។ វត្តមាន​ដ៏​កម្រ​របស់​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង​មាន​ប្រធានសភា​លោក គីម យ៉ុង​ណា​ម និង​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​លោក គីម ជុង​អ៊ុន ធ្វើ​ឲ្យ​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​ប្រសើរឡើង​អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក​នេះ​។ ជាការ​ពិត កូរ៉េខាងជើង​បានទទួល​ប្រយោជន៍​ច្រើន ឯ​កូរ៉េខាងត្បូង​ក៏​រង​អ​ម្រែ​កលើ​ស្មា​ធ្ងន់​ដែរ​៕



Tag:
 ហ៊ុន សែន​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com