ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុមយុវជន GOGO Cambodia ធ្វើចលនាលើកស្ទួយការត្បាញក្រមារបស់ពលរដ្ឋខ្មែរ
× ភ្នំពេញ៖ ការត្បាញក្រមានៅកម្ពុជា មានការថយចុះ ដោយនៅសល់តែ ២០ភាគរយប៉ុណ្ណោះ ពិសេសនៅតំបន់មួយចំនួន បានបញ្ឈប់ការត្បាញក្រមាផងដែរ។ យុវជនក្រុមការងារចលនាសង្គម GOGO Cambodia បានផ្ដើមចុះស្រាវជ្រាវអំពី ក្រមាខ្មែរ នៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជា។ តាមរយៈការចុះស្រាវជ្រាវក្រមានៅកម្ពុជា តំបន់ដែលមានការត្បាញក្រមាច្រើនជាងគេ គឺតំបន់កោះសូទិន ខេត្តកំពង់ចាម។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សឿង ភារ៉ា បានលើកឡើងថា៖ «នៅតំបន់មួយចំនួន មានការថយចុះការត្បាញក្រមា ដោយប្រឈមនឹងការបាត់បង់។ ម្យ៉ាងទៀត ក្នុងតំបន់មួយចំនួន មានការត្បាញតាមកីបុរាណ និងត្បាញតាមកីម៉ាស៊ីន ដែលធ្វើឲ្យគុណភាព និងបរិមាណក្រមាមានភាពខុសគ្នា»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmeythmey.com ជាមួយលោក សឿង ភារ៉ា ទទួលបន្ទុកស្រាវជ្រាវក្រមា និងទំនាក់ទំនងតាមសហគមន៍ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com