១៤ កុម្ភៈ ថ្ងៃ​ចាប់ផ្តើម​ត្បាញ​ក្រមា​១​ពាន់​ម៉ែត្រ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​
ជាតិ
១៤ កុម្ភៈ ថ្ងៃ​ចាប់ផ្តើម​ត្បាញ​ក្រមា​១​ពាន់​ម៉ែត្រ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​
14, Feb 2018 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ យុទ្ធនាការ​ត្បាញ​ក្រមា ដើម្បី «​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ចាប់ផ្តើម​ពីថ្ងៃ​ទី ១៤​កុម្ភៈ​នេះ នៅ​សួនច្បារ​វាល​ព្រះមេរុ​។ យុទ្ធនាការ​នេះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​មោទកភាព​ជាតិ និង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​រួមគ្នា​ថែរក្សា និង​លើកស្ទួយ​មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ ជំរុញ​សាមគ្គីភាព និង​ឯកភាព​ជាតិ​។​



​ការជ្រើសរើស​«​ក្រមា​» ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​នេះ ព្រោះ​«​ក្រមា​» បង្ហាញ​ពី​ការតស៊ូ អំណត់ និង​ព្យាយាម​របស់​សិប្បករ និង​ឆ្លុះបញ្ចាំង​ពី​អត្តចរិត​ពិត​រប​ស់ព​ល​រដ្ឋ​ខ្មែរ​។ យុទ្ធនាការ​ត្បាញ​ក្រមា ដើម្បី បំបែក​ឯតទគ្គ​កម្ម​ក្រ​មា​វែង​ជាងគេ​លើ​ពិភពលោក នឹង​បើក​ជា​សាធារណៈ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​តទៅ ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៩​យប់ នៅ​វាល​ព្រះមេរុ​។ សាធារណជន ដែល​ចង់​ចូលរួម​ត្បាញ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​នេះ ត្រូវ​ចុះឈ្មោះ​ដោយផ្ទាល់ ឬ​អាច​ចុះឈ្មោះ​តាម​អន​ឡាញ ហើយ​ពួកគាត់ នឹង​ទទួល​ការបង្រៀន​ពី​អ្នកជំនាញ មុននឹង​ចូលរួម​ត្បាញ​។​

​ក្រៅពី​ការ​ត្បាញ​ក្រមា​វែង​ជាងគេ មាន​កម្មវិធី​កម្សាន្ត​ផ្សេងទៀត នឹងត្រូវ​រៀបចំឡើង​នៅ​បរិវេណ​វាល​ព្រះមេរុ​ផងដែរ មានដូចជា​ការសម្តែង ការ​បញ្ចាំង​ខ្សែភាពយន្ត ពិព័រណ៍​វត្ថុ​អនុស្សាវរីយ៍ និង​ផ្សារ​រាត្រី​ជាដើម​៕

















































Tag:
 ក្រមា​
 ១៤ កុម្ភៈ​
  បំបែក​ឯតទគ្គ​កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com