ជាតិ
ប៉ូលិស​ដែល​ជ្រុលដៃ​សម្លាប់​បុរស​ម្នាក់​ពេល​បង្ក្រាប​ល្បែង​ជល់​មាន់ ត្រូវ​ជាប់ទោស​១​ឆ្នាំ តែ​ព្យួរ​
14, Feb 2018 , 10:33 am        
រូបភាព
មន្រ្តីនគរបាលឈ្មោះ ចន វីរៈ (ពាក់អាវពណ៌ក្រហម) ដើរឱនមុខ ពេលចូលតុលាការ។ រូបភាពពីគណនីហ្វេសបុក កញ្ចក់ ទិព្វ
មន្រ្តីនគរបាលឈ្មោះ ចន វីរៈ (ពាក់អាវពណ៌ក្រហម) ដើរឱនមុខ ពេលចូលតុលាការ។ រូបភាពពីគណនីហ្វេសបុក កញ្ចក់ ទិព្វ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប៉ូលិស​ម្នាក់ ដែល​ជាប់ចោទ​ពីបទ​«​មនុស្សឃាត​ដោយ​អ​ចេតនា​» នៅក្នុង​ករណី​បង្ក្រាប​ល្បែង​ជល់​មាន់ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ កាលពី​ថ្ងៃទី​២១ មករា​កន្លងមក ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​១​ឆ្នាំ​។



​ការ​ផ្ត​ន្តា​ទោស​នេះ​ធ្វើឡើង បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​លោក រស់ ពិសិដ្ឋ និង​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ បញ្ចប់​ការសាកសួរ​លើ​ឈ្មោះ ច​ន វីរៈ មន្ត្រីនគរបាល ដែល​បានទទួល​ស្គា​ល់ពី​កំហុស​ខ្លួន ក្នុងការ​ប្រើប្រាស់​អាវុធ​បង្ក្រាប​បទល្មើស​ជល់​មាន់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ដោយ​គ្មាន​ការអនុញ្ញាត​ថ្នាក់លើ​នេះ​។

​តែ​យ៉ាងណា​តំណាង​អយ្យកា​រលោក សៀង សុខ ស្នើ​ឲ្យ​តុលាការ​ព្យួរទោស​មន្ត្រីនគរបាល ច​ន វីរៈ ដើម្បី​ទុក​ឱកាស​ឲ្យ​គេ​បាន​ចូល​បម្រើ​ការងារ​វិញ​។ «​ផ្ដន្ទាទោស​ជនជាប់ចោទ​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា​តាម​មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ និង​ស្នើ​ឲ្យ​លោក​ចៅក្រម​ផ្តន្ទាទោស​ដោយ​ព្យួរទោស ដើម្បី​ឲ្យ​គាត់​(​ច​ន វីរៈ​)​ត្រឡប់​ទៅ​បំពេញការងារ​វិញ​»​។ សំណើ​របស់លោក សៀង សុខ នេះ ត្រូវបាន​ស្រង់​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​បន្ថែមថា គ្រួសារ​ជនរងគ្រោះ​បាន​អនុគ្រោះ​ដល់​ជនជាប់ចោទ បន្ទាប់ពី​ទទួលបាន​សំណង​៨​ពាន់​ដុល្លារ ពី​ភាគី​ក្រុមការងារ​ជនជាប់ចោទ​ខាងលើ និង​ថវិកា​ធ្វើ​បុណ្យសព​ប្តី​ពី​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​គួរ​បញ្ជាក់ថា បុរស​ដែល​បាន​បាត់​បង់ជីវិត​ក្នុងករណី​បង្ក្រាប​សង្វៀន​ជល់​មាន់​នេះ មានឈ្មោះ សៀក រ៉​ន អាយុ​៣៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម្តុំ​ផ្សា​រកា​ណា​ស៊ី​ធី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ដើមចម​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ នៅពេលដែល​នគរបាល​ម្នាក់​ឈ្មោះ ច​ន វីរៈ ចុះទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយកន្លែង ហើយ​បាន​យក​កាំភ្លើង​បាញ់​ឡើងលើ ដើម្បី​គំរាម​ជនល្មើស​ប្រព្រឹត្ត​ល្បែង​ជល់​មាន់​កុំ​ឲ្យ​តដៃ តែ​បែរជា​គ្រាប់កាំភ្លើង​ហើរ​ទៅ​ចំ​ពលរដ្ឋ​ម្នាក់ រហូត​បាត់​បង់ជីវិត​។ នេះ​បើតាម​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ប្រាប់​អ្នកសារព័ត៌មាន​កន្លង​មក​៕



Tag:
 ​ជល់​មាន់​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com