ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អាជ្ញាធររៀបចំក្បួនដង្ហែធំ អបអរក្រុងសៀមរាបជាប់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ ២០១៨-២០២០
14, Feb 2018 ,
2:09 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានជ្រើសរើសទីក្រុងសៀមរាប ជាប់ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងចំណោមក្រុងអាស៊ានចំនួន ២៣។ ក្រៅពីក្រុងសៀមរាប កម្ពុជាមានទីក្រុងចំនួន២ទៀត ក៏ជាប់ជ័យលាភីនេះដែរ ក្នុងនោះមាន ក្រុងបាត់ដំបង និងក្រុងកែប។ ដើម្បីអបអរជ័យលាភីនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំក្បួនដង្ហែដ៏ធំ អបអរដែលក្រុងសៀមរាបជាប់ក្នុងជ័យលាភីដ៏ពិសេសនេះ។
ការប្រគល់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ ២០១៨-២០២០ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្នុងវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ ទីក្រុងចំនួន៣ របស់កម្ពុជា រួមមាន សៀមរាប បាត់ដំបង និងកែប ជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងចំណោមទីក្រុងអាស៊ានចំនួន ២៣ ក្រៅពីនេះមានរង្វាន់សណ្ឋាគារបៃតងអាស៊ានដល់សណ្ឋាគារចំនួន ៤៧ រង្វាន់បន្ទប់ប្រជុំអាស៊ាន ដល់សណ្ឋាគារចំនួន៤៧ និងរង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន ដល់គោលដៅទេសចរណ៍ចំនួន ១៧។
ក្នុងពិធីហែក្បួនអបអរនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានឱ្យដឹងថា ក្រុងសៀមរាបបានរៀបចំឯកសារ និងដាក់ពាក្យចូលប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន អំឡុងខែ ឧសភា ឆ្នាំ២០១៧ ហើយក្រុមការងារវាយតម្លៃបច្ចេកទេសបានចុះមកពិនិត្យ វាយតម្លៃដាក់ពិន្ទុតាមចំណុចផ្សេងៗ។ តាមលោក សូរ ប្លាតុងដដែល លក្ខខណ្ឌឯកសារតម្រូវសម្រាប់ទីក្រុងស្អាតកម្ពុជាចែកចេញជា ៧សូចនាករគោល រួមមាន៣៣ សូចនាករលម្អិត និងមានលក្ខណៈវិនិច្ឆ័យចំនួន ៧៧ស្មើនឹង៧៧ពិន្ទុ។ ចំណែកស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ចែកចេញជា៧សូចនាករ រួមមាន ២៨សូចនាករលម្អិត និងមានលក្ខណៈវិនិច្ឆ័យចំនួន ១០៨ពិន្ទុ។
ក្នុងឱកាសនោះដែរ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ថ្លែងនូវអារម្មណ៍អបអរចំពោះអ្វីដែលក្រុងសៀមរាបទទួលបាន។ ក្នុងនោះដែរ លោកអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តចូលរួមថែរក្សាបញ្ហាអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់ សន្តិសុខសង្គមជាតិ។ តាមរយៈពានរង្វាន់ខាងលើនេះ លោកអភិបាលខេត្តរំពឹងថា នឹងកាន់តែទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។
គួរបញ្ជាក់ថា ពានរង្វាន់សម្រាប់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលកម្ពុជាទទួលបានមាន សៀមរាប បាត់ដំបង និងកែប។ រង្វាន់សណ្ឋាគារបៃតងអាស៊ានមានចំនួន ៥ មានសណ្ឋាគារ សុខាល័យ អង្គរ រីស៊ត និងស្ប៉ា (សៀមរាប) សណ្ឋាគារ ថ្ងៃបាំងឆ័ត្រ (កែប) ភូមិបៃតង ឋានសួគ៌ធម្មជាតិ សណ្ឋាគារ និងភោជនីយដ្ឋាន Nataya Round House Coral Bay Resort (កំពត) សណ្ឋាគារ Villa Lang Ka Boutique (ភ្នំពេញ)។ ពានរង្វាន់បន្ទប់ប្រជុំអាស៊ាន ចំនួន៥ មាន សណ្ឋាគារ សុខា សៀមរាប (សៀមរាប) សណ្ឋាគារ សុខាល័យ (សៀមរាប) សណ្ឋាគារ ស៊ូហ្វីតែល អង្គរ ភូគីត្រា (សៀមរាប) សណ្ឋាគារ អប្សរា ផាលេស រីស៊ត និងខុនហ្វីរិន សិនធឺ (សៀមរាប) និងសណ្ឋាគារ Garden City (ភ្នំពេញ)។ ចំណែកពានរង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន ចំនួន ២ រួមមាន វត្តភ្នំ (ភ្នំពេញ) និងកសិ-ទេសចរណ៍ចម្ការម្រេច (ខេត្តកែប)៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ក្រុងទេសចរណ៍អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម