ជាតិ
នយោបាយជាតិ
សម្ដេចក្រុមព្រះ ប្ដេជ្ញាមិនឲ្យបែកបាក់ផ្ទៃក្នុងបក្សឡើយ
× ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ប្ដេជ្ញាមិនឲ្យបែកបាក់ផ្ទៃក្នុងបក្សឡើយ បើទោះជាមានការបណ្ដេញមន្ត្រីខ្លះពីបក្សក្តី ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលថា ការសម្រេចបណ្ដេញសមាជិកបក្ស៥រូបនេះ ដើម្បីរួបរួម និងឯកភាពបក្សប៉ុណ្ណោះ។ «អ្នកណាប្ដឹងអ្វីប្ដឹងទៅ ជាសិទ្ធិរបស់គេ ប្ដឹងអ្នកណាក៏ប្ដឹងទៅ។ក្នុងនាមជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មិនឲ្យមានការបែកបាក់គ្នាទេ មានតែការរួមរួមគ្នា បើមានបញ្ហាអ្វីអាចដោះស្រាយ និងពិភាក្សាគ្នាផ្ទៃក្នុង កុំមានបញ្ហាអ្វីឡើងទៅតុលាការ»។ នេះជាការបន្ទូល សម្ដេចក្រុមព្រះ រណឫទ្ធិ។
ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ បានបណ្តេញមន្ត្រីទាំង៥នាក់ ក្រោយពីមានបញ្ហាចម្រូងចម្រាសនៃការញត្តិទាមទារឲ្យដកតំណែង លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការបក្ស។
ទាក់ទងបញ្ហានេះអតីតមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចទាំង៥នាក់ បានដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញ ដើម្បីប្រឆាំងនឹង សេចក្តីសម្រេចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានបណ្តេញពួកគេពីបក្ស កាលពីថ្ងៃទី១២ កុម្ភៈ ។
ក្នុងពាក្យបណ្តឹងអតីតមន្ត្រីទាំង ៥នាក់នេះ បានលើកឡើងថា ការសម្រេចរបស់សម្តេចក្រុមព្រះ គឺផ្ទុយលក្ខន្តិកៈគណបក្ស ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់ កិត្តិយស សេចក្តីថ្លៃថ្នូ និងអយុត្តិធម៌សម្រាប់ពួកគេ៕
Tag:
រណឫទ្ធិ
ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com