អត្ថបទពាណិជ្ជកម្ម
«​តម្លៃ​ស្នេហ៍​» ភាពយន្ត​ខ្មែរ​ដែល​ឈ្នះ​ពានរង្វាន់​អន្តរជាតិ ដាក់​បញ្ចាំង​នៅលើ​iflix តែមួយគត់​
15, Feb 2018 , 11:41 am        
រូបភាព
​ភ្នំពេញ​, ១៤ កុម្ភៈ ២០១៨ -iflix​ដែលជា​សេវា​កម្សាន្ត​ឈានមុខ​លំដាប់​ពិភពលោក មាន​សេចក្តី​រីករាយ ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ​មនោសញ្ចេតនា​បែប​កំប្លែង ដែល​ទទួលបាន​ពានរង្វាន់​ឆ្នើម​ដ៏​ច្រើន​គឺ​រឿង​«​តម្លៃ​ស្នេហ៍​»​។ ផ្តើម​ពីថ្ងៃ​នេះ​តទៅ​អតិថិជន​របស់​iflix​ទាំងអស់ អាច​ទស្សនា​រឿង​«​តម្លៃ​ស្នេហ៍​» បន្ទាប់ពី​ការដាក់​បញ្ចាំង​នៅ​រោងកុន​រយៈពេល​មួយខែ ពោល​ឥឡូវនេះ មានតែ​នៅលើ​iflix​មួយគត់​។​

​ដឹកនាំ​ការសម្តែង​ដោយ Matthew Robinson និង​សម្តែង​ដោយ​កញ្ញា ស៊ីន យូ​ប៊ី​ន លោក យឹម សម្បត្តិ Tommy Real ឡាយ ថា​វី និង Phillip Savin «​តម្លៃ​ស្នេហ៍​» គឺជា​ប្រភេទ​រឿង​បែប​កំប្លែង​និយាយ​ពី​ដំណើរ​ផ្សងព្រេង​របស់​អ្នក​ក​ម្លោះ​ម្នាក់ ដែល​ប្រើល្បិច​គ្រប់បែបយ៉ាង ដើម្បី​គេចចេញ​ពី​ការចាប់​បង្ខំ​រៀបការ ដោយ​ធ្វើ​ពុត​ថា លោក​មាន​អ្នក​ដែល​លោក​ស្រលាញ់​រួចទៅហើយ​។ ដើម្បី​បន្ត​សេរីភាព​របស់ខ្លួន រិ​ទ្ធិ​បាន​លួងលោម​នារី​ស្រា​បៀរ​ម្នាក់​ឈ្មោះ​ឆាយា ដើម្បី​សុំ​នាង​បន្លំ​ធ្វើជា​សង្សារ​ខ្លួន​។ នាំយក​នូវ​ទេសភាព​នៅ​តាម​តំបន់​ឆ្នេរសមុទ្រ​ស្រស់ស្អាត នៃ​ខេត្ត​ព្រះសីហនុ (​កំពង់សោម​) សុ​បិ​ន្ត​របស់​រិ​ទ្ធិ​បានក្លាយ​ទៅជា​ការពិត ពេលដែល​ម្តាយ​ឪពុក​របស់គាត់​លង់​ជឿ​ល្បិច​កូនប្រុស ព្រម​ទទួលយក​ឆាយា ធ្វើជា​កូនប្រសារ ដោយ​មិនដឹង​ខ្លួន​។​

​ផលិត​ដោយ​ភាពយន្ត​ខែ្មរ​មេគង្គ (KMF) ដែលជា​ផលិតកម្ម​ឈានមុខ​មួយ​នៅ​ប្រទេស​កម្ពុជា រឿង​«​តម្លៃ​ស្នេហ៍​» បានឈ្នះ​ពានរង្វាន់​ចំនួន​បួន នៅ​មហោស្រព​ភាពយន្ត​ជាតិ​កម្ពុជា ឆ្នាំ​២០១៧ ដូចជា​ពានរង្វាន់​«​ខ្សែភាពយន្ត​ល្អ​បំផុត​» និង​«​តួឯក​ស្រី​ឆ្នើម​» សម្រាប់​តួឯក​ស្រី ស៊ីន យូ​ប៊ី​ន ។​

​ប្រធាន​ប្រចាំ​តំបន់​ឥណ្ឌូចិន​នៃ​iflix អ្នកនាង​Adeana Greenlee​មានប្រសាសន៍ថា​៖ «​ការដាក់​បញ្ចាំង​រឿង​«​តម្លៃ​ស្នេហ៍​»  ជាការ​បន្ត​ការប្តេជ្ញា​របស់​យើង ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​វីដេអូ​ទើប​ចេញ​ថ្មី ហើយ​ត្រូវ​តាម​ចំណង​ចំណូលចិត្ត​របស់​អតិថិជន​។ បន្ទាប់ពី​ការចាក់​បញ្ចាំង​នៅ​រោងកុន​មក អតិថិជន​របស់​យើង ឥឡូវនេះ អាច​ទស្សនា ឬក៏​ទាញ​ទុក​មើល​ពេល​ក្រោយ ខ្សែភាពយន្ត​ដែល​ផលិត​ដោយ​ផលិតកម្ម​ខ្មែរ​មេគង្គ តាម​ចំណង់​ចិត្ត និង​តាម​តម្រូវការ​។​»

​អ្នកនាង​បន្តថា​៖ «​ការ​ទស្សនា​រឿងនេះ ជាការ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រលាញ់​ដ៏​ល្អឥតខ្ចោះ ហើយ​ស្រប​ជាមួយគ្នានេះ យើង​ក៏​បេ្ត​ជ្ញា​បន្ត​គាំទ្រ​វិស័យ​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ដោយ​ផ្តល់នូវ​ប៉ុស្តិ៍​អន្តរជាតិ​មួយ សម្រាប់​ដាក់​បង្ហាញ​ទេពកោសល្យ​ក្នុងស្រុក តាមរយៈ​បណ្តាញ​ទូលំទូលាយ​របស់​iflix ហើយ​យើង​ក៏មាន​ទំនុកចិត្ត​ដែរ​ថា ទស្សនិកជន​យើង​ទូទាំង​ទ្វីបអាស៊ី ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក នឹង​ចូលចិត្ត​រឿង​«​តម្លៃ​ស្នេហ៍​»​។​

​ឥឡូវនេះ​អតិថិជន​ជាង​មួយ​ពាន់​លាន​នាក់​ទូទាំង​២៥​ទឹកដី នៅ​ទ្វីបអាស៊ី ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក អាច​ទស្សនា​iflix​បាន ធ្វើ​ឲ្យ​យើង​ក្លាយជា​មេដឹកនាំ​ទីផ្សារ​ច្បាស់លាស់​មួយ ក្នុង​វិស័យ​ទស្សនា​វីដេអូ​លើ​អ៊ី​ន​ធើ​ណែ​ត​។ បើ​និយាយ​ពី​ការផ្តល់​ឲ្យ​អតិថិជន​នូវ​បណ្ណាល័យ​វីដេអូ​ដ៏​ធំ ដែលមាន​រឿង​ល្អៗ​ពី​ហូលីវូដ តំបន់​អាស៊ី និង​ម​ជ្ឈឹ​ម​បូព៌ា រួមទាំង​កម្មវិធី​ទូរទស្សន៍​និង​ខ្សែភាពយន្ត​ក្នុងស្រុក ពិសេស​កម្មវិធី​បញ្ចាំង​ផ្តាច់មុខ ព្រមទាំង​កម្មវិធី ដែល​បានឈ្នះ​ពានរង្វាន់​រាល់​ការ​ជាវ​នីមួយៗ នឹង​ផ្តល់​ឲ្យ​អតិថិជន​យើង អាច​បើក​ទស្សនា​រហូតដល់​ឧបករណ៍​ចំនួន​ប្រាំ​ក្នុងពេល​តែមួយ រាប់​ពី​ទូរ​សព្ទ​កុំព្យូទ័រ​ថេ​ប្លេ​ត​និង​ទូរទស្សន៍ ហើយ​អាច​មើល​បាន​នៅ​គ្រប់កន្លែង​គ្រប់ពេលវេលា​៕

​អំពី​សេវា​កម្សាន្ត iflix
iflix គឺជា​សេវា​កម្សាន្ត​ឈានមុខ​គេ​នៅក្នុង​ពិភពលោក ដែល​បាន​ផ្តល់ជូន​អ្នកប្រើប្រាស់​ជាមួយ​ការចូល​ទស្សនា​រាប់ពាន់​កម្មវិធី​ទូរទស្សន៍ ខ្សែភាពយន្ត និង​កម្មវិធី​ជាច្រើន​ទៀត​ដោយ​គ្មាន​ដែន​កំណត់​។​

​ជាមួយនឹង​កម្មវិធី​ជាច្រើន​ដែល​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នកទស្សនា​គ្រប់គ្នា ចាប់ពី​រឿង​កំប្លែង​រឿង​ភាគ​របស់​កូរ៉េ រឿង​ភាគ​របស់​ទួរគី បូលីវូដ ណូ​លី​វូដ គំនូរជីវចល ខ្សែភាពយន្ត ការផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ប្រកួត​កីឡា និង កម្មវិធី​ជាច្រើន​ទៀត ដែល​នាំ​មកពី​ហូលីវូដ ចក្រភព​អង់គ្លេស អាស៊ី អាស៊ី​បូព៌ា​និង​អាហ្វ្រិក សេវាកម្ម​កម្សាន្ត iflix នាំមក​នៅ​កម្មវិធី​កម្សាន្ត​ដែល​អ្នកប្រើប្រាស់​អាច​ទស្ស​នា​បាន​នៅ​ជិត​ខ្លួន ដោយ​គ្រប់យ៉ាង​នៅ​ចុង​ម្រាមដៃ​របស់​អ្នកប្រើប្រាស់​ដើម្បី​ទស្សនា ឬ​ទាញយក​មើល​។​សម្រាប់​ថ្លៃ​សេវា​ប្រចាំខែ​ដែលមាន​តម្លៃ​ទាប អ្នកប្រើប្រាស់ iflix អាច​មើល​នៅលើ​ទូរស័ព្ទដៃ​របស់​អ្នក កុំព្យូទ័រ ថេ​ប្លេ​ត​និង​ទូរទស្សន៍​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។​

​តោះ​ចុច​មើល​!
​សេវាកម្ម​កម្សាន្ត iflix មាន​វត្តមាន​សំរាប់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ប្រ៊ុយណេ​ស្រីលង្កា ប៉ា​គី​ស្ថាន មី​យ៉ាន់​ម៉ា វៀតណាម ម៉ា​ល់​ឌី​វ គុយ​វ៉ែត បា​រ៉ែ​ន អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់​ហ្ស៊​កដា​នី អ៊ីរ៉ាក់ លី​បង់​អេ​ហ្ស៊ី​ប ស៊ូដង់ កម្ពុជា នី​ហ្សេ​រី​យ៉ា កេ​ន​យ៉ា ហ្គា​ណា នេ​ប៉ាល់ បង់​ក្លា​ដែ​ស និង​ហ្ស៊ី​ម​បា​វេ​។​

​សំរាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖
Zaya Pono
​ប្រធាន​គ្រប់គ្រង​និង​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​តំបន់ - អាស៊ី​
Regional PR & Communications Manager – Asia
[email protected]
+6 017 929 2754



© រក្សាសិទ្ធិដោយ thmeythmey.com