កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជា​កីឡាករ​ដំបូង​ដែល​រកបាន​លើស​១០០​គ្រាប់​នៅ Champions League
15, Feb 2018 , 2:07 pm        
រូបភាព
Cristiano Ronaldo ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​អាច​រក​គ្រាប់​បាល់​បាន​លើសពី ១០០ គ្រាប់​សម្រាប់​ក្លិប​តែមួយ ក្នុង​ក្របខណ្ឌ UEFA Champions League ក្រោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់ឯង​ជួយ Real Madrid យកឈ្នះ Paris St-German ៣-១ វគ្គ​១៦​ក្រុម​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ នា​រាត្រី​ថ្ងៃ​ពុធ​ទី ១៤ ខែកុម្ភៈ​។



​ខ្សែប្រយុទ្ធ​ឆ្នើម​ដែលមាន​វ័យ ៣២​ឆ្នាំ​រូបនេះ នៅតែ​បន្ត​រក​គ្រាប់​បាល់​បានជា​រើ​យៗ​ក្នុងការ​ប្រកួត​សំខាន់ៗ ដូចជា​ជំនួប​ជាមួយ PSG ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ​ជាដើម​។
​ម្ចាស់​ពាន Ballon d'Or ៥​សម័យ អា​ចរក​គ្រាប់​បាល់​សរុប ១០១​គ្រាប់​ហើយ​ក្នុង​ក្របខណ្ឌ Champion league ចាប់តាំងពី​ចាកចេញ​ពី Manchester United ទៅ​ចូលរួម​ជាមួយ Real Madrid កាល​ឆ្នាំ​២០០៩ រហូតដល់​បច្ចុប្បន្ន ហើយ​កំពុង​នាំមុខ​គូប្រជែង Lionel Messi ដែល​ស៊ុត​បញ្ចូល​ទី​បាន ៩៧​គ្រាប់​ឲ្យ Bacelona​។​



​ក្នុង​រដូវ​កាល​ដំបូង ២០០៩-២០១០ ក្នុងនាម​ជា​កីឡាករ​របស់​ក្រុម​រហស្សនាម​អធិរាជ​ស Ronaldo រក​គ្រាប់​បាល់​បាន ៧​គ្រាប់​, ២០១០-២០១១ (៦​គ្រាប់​), ២០១១-២០១២ (១០​គ្រាប់​), ២០១២-២០១៣ (១២​គ្រាប់​), ២០១៣-២០១៤ (១៧​គ្រាប់​), ២០១៤-២០១៥ (១០​គ្រាប់​), ២០១៥-២០១៦ (១៦​គ្រាប់​), ២០១៦-២០១៧ (១២​គ្រាប់​) និង ២០១៧-២០១៨ នេះ រកបាន ១២​គ្រាប់​ហើយ​។​



​សរុប​ទាំង ១០១​គ្រាប់​នេះ អតីត​កីឡាករ​របស់ Sporting Lisbon ធ្វើបាន​ដោយ​ប្រើ​ក្បាល ១៣​គ្រាប់ ប្រើ​ជើង​ស្តាំ ៧១​គ្រាប់ និង​ជើងឆ្វេង ១៧​គ្រាប់​៕


Tag:
 បាល់ទាត់​
  UEFA Champion league
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com