អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេបក្ស​កុំម្មុយនីស្ត​ដែល​ស្និទ្ធ​ក្រុង​ប៉េកាំង ក្លាយ​ធ្វើជា​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​
15, Feb 2018 , 2:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីថ្មីនេប៉ាល់លោក K.P. Sharma Oli (ឆ្វេង) នាជំនួបជាមួយ​លោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្រុងប៉េកាំង។ រូបថត AFP
នាយករដ្ឋមន្ត្រីថ្មីនេប៉ាល់លោក K.P. Sharma Oli (ឆ្វេង) នាជំនួបជាមួយ​លោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្រុងប៉េកាំង។ រូបថត AFP
ដោយ: ថ្មីៗ
​មេដឹកនាំ​គណបក្ស​កុំម្មុយនីស្ត​ដ៏​ធំ​នៅ​នេ​ប៉ាល់ លោក Khadga Prasad Oli បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​នេ​ប៉ាល់ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកុម្ភៈ បន្ទាប់ពី​គណបក្ស​របស់លោក​ទទួល​បាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត កាលពី​ជាង​ពីរ​ខែ​មុន​។



​បើតាម​ការផ្សាយ​របស់ AFP លោក Khadga Prasad Oli នឹង​ដឹកនាំ​រដ្ឋាភិបាល ក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នេ​ប៉ាល់​បាន​ប្តូរ​របប​ពី​រាជានិយម​ហិណ្ឌូ ទៅជា​សាធារណរដ្ឋ​សហព័ន្ធ នា​រយៈពេល​១១​ឆ្នាំ ក្រោយ​ការបញ្ចប់​ចលនា​បះបោរ​ម៉ៅ​និយម​។​

​លោក Khadga Prasad Oli អាយុ​៦៥​ឆ្នាំ ជា​មនុស្ស​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៤១​នៃ​រដ្ឋ​ហិមាល័យ ដោយ​ត្រូវ​ជំនួស​តំណែង​លោក Sher Bahadur Deuba ដែល​បានប្រកាស​លាលែង​ក្រោយ​កាន់តំណែង​បាន​៨​ខែ​។​

​នេ​ប៉ាល់​បាន​ប្រកាន់​របប​សាធារណរដ្ឋ​សហព័ន្ធ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដោយមាន​លោកស្រី Bidhya Devi Bhandari ជា​ប្រធានាធិបតី​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៥៕


Tag:
 នេ​ប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com