នាទិវានៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ សៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានប្រមូលផ្តុំកំណត់ត្រាចំនួន១០ ដែលបានបង្ហាញពីក្តីស្នេហ៍ដ៏ធំធេង។
កំណត់ត្រាទាំង១០នោះរួមមាន៖
១. ការប្រកួតរត់សែងភរិយាពិភពលោក (Most Wife Carrying World Championships by a man)៖ លោក Taisto Miettinen និងអ្នកស្រី Kristiina Haapanen ពីហូឡង់ បានឈ្នះមេដាយមាសរហូតដល់ទៅ៦លើកចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ និងឆ្នាំ២០១៧ ។ ព្រឹត្តិការណ៍នេះ តម្រូវឲ្យស្វាមីសែងប្រពន្ធដែលគេហៅថាជាស្តាយអេស្តូនី (Estonian-style) ពោលគឺប្រពន្ធស្ថិតនៅជំហរបញ្ច្រាសដោយយកជើងកៀបកស្វាមីខ្លួន។
២.ថើបជញ្ជក់មាត់គ្នាក្នុងទឹកយូរជាងគេ (Longest Underwater Kiss)៖ គូស្នេហ៍អ៊ីតាលី លោក Michele Fucarino និងនាង Elisa Lazzarini សម្រេចបានថិរវេលា ៣នាទី និង២៤វិនាទី ក្នុងការប្រកួតប្រជែង Lo Show dei Record នៅទីក្រុងរ៉ូម កាលពីឆ្នាំ២០១០ ។
៣. ប្តីប្រពន្ធដែលមានកំពស់ទាបជាងគេបំផុត (Shortest Married Couple)៖ លោក Paulo Gabriel da Silva Barros និងអ្នកស្រី Katyucia Hoshino មកពីប្រទេសប្រេស៊ីល មានកំពស់រួមគ្នាសរុប ១៨១.៤១សង់ទីម៉ែត្រ។ ពួកគាត់បានស្គាល់គ្នាតាមបណ្តាញសង្គមនៅចុងឆ្នាំ២០០៨ មុននឹងឈានដល់ចំណងអាពាហ៍ពិពាហ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ។
៤. ប្រអប់សូកូឡាដ៏ធំជាងគេបំផុត (Largest Box of Chocolates)៖ ការជូនសូកូឡា គឺជាកាយវិការមួយនៃក្តីស្រឡាញ់នាថ្ងៃ Valentine’s Day។ កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនអង់គ្លេស Thorntons និង Russell Beck Studio បានផលិតសូកូឡាមួយដែលមានកំពស់៥.០៤ម៉ែត្រ ទម្ងន់១ ៦៩០គីឡូក្រាម។
៧. ចំណងខ្សែក្រដាសបេះដូងដ៏វែងបំផុត (Longest Chain of Paper Hearts)៖ មូលនិធិ Heart Foundation របស់អង់គ្លេស បានអបអរទិវា Valentine’s Day ឆ្នាំ២០១៨នេះ ជាមួយនឹងការបង្កើតក្រដាសបេះដូងពណ៌ផ្កាឈូកចំនួន១៧ ៩៣៩សន្លឹក ដែលតភ្ជាប់គ្នា។ កម្មវិធីធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់អ្នកដែលមានជំងឺបេះដូងនៅចក្រភពអង់គ្លេសទាំងមូល។
៨. សេវាកម្មស្វែងរកគូស្នេហ៍ដែលថ្លៃជាងគេបំផុត (Most Expensive Dating Service)៖ ក្រុមហ៊ុន Orly the Matchmaker នៅក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក ផ្តល់សេវកម្មស្វែងរកគូស្នេហ៍អស់រយៈពេលជាង២៥ឆ្នាំមកហើយ។ សម្រាប់អ្នកដែលស្វែងរកស្នេហ៍ស្មោះស្ម័គ្រ ពួកគេហ៊ានចំណាយរហូតដល់ខ្ទង់១សែនដុល្លារអាមេរិកដល់សេវាកម្មមួយនេះ។