ពីនេះ ពីនោះ
រូបត្លុក
តើ​មាន​ហេតុផល​អ្វីដែល​ជនជាតិ​ចិន ឬ​កូនចៅ​ចិន​ពូកែ​រកស៊ី​ជាង​ខ្មែរ​?
15, Apr 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ច្រើន​គិតថា កូន​ចិន កូនកាត់​ចិន​-​វៀតណាម​ពូកែ​រកស៊ី​ជាង​កូន​ខ្មែរ​សុទ្ធ​។ ដូច្នេះ ហើយ​បានជា​អាណាព្យាបាល​ខ្មែរ​មួយចំនួន​ចង់​ឲ្យ​កូន​របស់ខ្លួន​រៀបការ​ជាមួយ​កូនកាត់​ចិន​។ តើ​ទស្សនៈនេះ​ត្រឹមត្រូវ​ឬទេ​? បើ​ត្រឹមត្រូវ តើ​វា​បណ្តាលមកពី​មួល​ហេតុអ្វី​?



​គ្មាន​ការសិក្សា​ពិតប្រាកដ​ឡើយ​។ តែបើ​ពិនិត្យ​ជាក់ស្តែង​វា​អ៊ីចឹង​មែន​។ មាន​មូលហេតុ​មួយចំនួន​ដែល​គេ​អាច​វាយតម្លៃថា កូន​ចិន ឬ​កូនកាត់​ចិន​ពូកែ​រកស៊ី​ជាង​កូន​ខ្មែរ​។ មូលហេតុ​ទាំងនោះ​ជារួម​មាន​៖ ទី​១ កូន​ចិន ឬ​កូនកាត់​ចិន ច្រើន​មាន​របរ​គ្រួសារ​ត​ពូជ​។

 ទី​២៖ កូន​ចិន ឬ​កូនកាត់​ចិន ច្រើន​មានចំណេះ​ធ្វើ​ក្នុង​របរ​របស់​ពួកគេ​តាំងពី​យូរ​មកហើយ​។ ទី​៣៖ កូន​ចិន ឬ​កូនកាត់​ចិន មាន​ឆន្ទៈ​ការងារ តស៊ូ​អំណត់​ខ្ពស់​។ ទី​៤៖ កូន​ចិន ឬ​កូនកាត់​ចិន ពូកែ​សន្សំសំចៃ​។ ទី​៥៖ កូន​ចិន ឬ​កូនកាត់​ចិន ចេះ​របៀប​គ្រប់គ្រង​បុគ្គលិក​ជា​លក្ខណៈតពូជ​មក​តែម្តង និង​ទី​៦ កូន​ចិន ឬ​កូនកាត់​ចិន មានចំណេះ​ជំនួញ​តិច​ឬ​ច្រើន​ត​ពី​ពូជពង្សវង្សត្រកូល​តៗ​មក​៕


© រក្សាសិទ្ធិដោយ thmeythmey.com