ប្លែកៗ
អន្តរជាតិ
ខ្លាច​គេ​លួច​កាបូប​លុយ ស្ត្រី​ចិន​ម្នាក់​សុខចិត្ត​ចូល​តាម​ម៉ាស៊ីន​ស្គែ​ន​កាំរស្មីអ៊ិច​
16, Feb 2018 , 9:19 am        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ជនជាតិ​ម្នាក់​បាន​លើក​ទៅលើ​ម៉ាស៊ីន​ស្គែ​ន​សុវត្ថិភាព​កាំរស្មីអ៊ិច នៅ​ស្ថានីយ​រថយន្ត​មួយ​ក្នុង​ក្រុង Dongguan ខេត្ត Guangdong ប្រទេស​ចិន ដោយ​កាន់​កាបូបដៃ​មួយ​នៅជាប់​នឹង​ខ្លួន​។ រូបភាព​វីដេអូ ទាក់ទង​នឹង​សកម្មភាព​ស្ត្រី​រូបនេះ ត្រូវបាន​បង្ហោះ​ពេញ​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​ចិន​។​



«​អ្នកដំណើរ​ស្ត្រី​ម្នាក់ មានការ​ព្រួយបារម្ភ ខ្លាច​កាបូប​របស់ខ្លួន​ត្រូវបាន​គេ​លួច​នៅពេល​ឆ្លង​ផុត​ការត្រួតពិនិត្យ ហេតុដូច្នេះ​គាត់​សុខចិត្ត​ឡើងទៅ​លើ​ម៉ាស៊ីន​ស្គែ​ន​កាំរស្មីអ៊ិច​ជាមួយ​កាបូប​នោះ​តែម្តង​»​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ចិន Yangcheng Evening News​។​

​រូបភាព​វីដេអូ បាន​បង្ហាញថា មន្ត្រី​ត្រួតពិនិត្យ​សន្តិសុខ​នៅ​ស្ថានីយ​រថភ្លើង ស្រឡាំងកាំង​ភ្លាមៗ បន្ទាប់ពី​ឃើញ​រូបភាព​មនុស្ស​ម្នាក់​ឆ្លងកាត់​កាំរស្មីអ៊ិច (X-ray) កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ កន្លងមក​។ អ្នកដំណើរ​ផ្សេងទៀត ក៏មាន​ការភ្ញាក់ផ្អើល​ផងដែរ ដោយ​ពួកគេ​រង់ចាំ​ឥ​វ៉ាន់​របស់ខ្លួន បើជា​ឃើញ​មនុស្ស​ទៅវិញ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​រិះគន់​អ្នកដំណើរ​រូបនោះ ដែល​ភ័យខ្លាច​បាត់បង់​សម្ភារ ដោយ​មិន​គិតពី​អាយុជីវិត​ខ្លួន ពីព្រោះថា ថាមពល​របស់​ម៉ាស៊ីន​ស្គែ​ន​កាំរស្មីអ៊ិច បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដល់​សុខភាព​៕





© រក្សាសិទ្ធិដោយ thmeythmey.com