ពីនេះ ពីនោះ
ពាក្យ «​ប៉ោម​» និង​«​ប៉ម​» តែងមាន​កំហុសឆ្គង​ក្នុងការ​សរសេរថា​មានន័យ​ដូចគ្នា​
16, Feb 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិតជា​ធ្លាប់បាន​ឭ និង​ធ្លាប់បាន​ស្គាល់​រវាង​ពាក្យ​ទាំងពីរ​នេះ​។  ស្មេរ​ខ្លះ​សរសេរ​ជា «​ប៉ោម​» និង​អ្នកខ្លះ​សរសេរ​ជា​«​ប៉ម​» ដោយ​យល់ឃើញថា​មានន័យ​ដូចគ្នា​។ តែ​ផ្ទុយ​ពី​ការពិត ពាក្យ​ទាំងពីរ​នេះ មាន​អត្ថន័យ និង​ការប្រើប្រាស់​ផ្សេងគ្នា​។



​ជា​ភាសា​ខ្មែរ​ពាក្យ​ថា «​ប៉ោម​» ឬ​សរសេរ​ជា​កម្ចី​ពី​បារាំង​ពាក្យ​ថា «​ប៉ូ​ម​» មានន័យ​តែមួយ​ដែលជា​ផ្លែឈើ​មួយ​ប្រភេទ​សម្រាប់​ប្រើ​ជា​អាហារ​។ តែ​មិន​ត្រូវបាន​គេ​ចាត់ទុកថា​ពាក្យ «​ប៉ម​» មានន័យ​ដូចជា​ប៉ោម ឬ​ប៉ូ​ម​ឡើយ​។

«​ប៉ម​» សំដៅ​ដោយ គ្រឹហា​ខ្ពស់ស្រឡះ មាន​សណ្ឋាន​មូល ឬ​កាច់ជ្រុង​មាន​ជញ្ជាំង​ចោះ​ជា​ប្រហោងៗ​ព័ទ្ធជុំវិញ ធ្វើ​ទុក​នៅត្រង់​មុម​កំពែង​បន្ទាយ ឬ​នៅទីណា​មួយ​សម្រាប់​ពួន​យាមល្បាត ឃ្លាំ ឬ​លាក់​ពួន​ចាំ​ប៉ា​ញ់​ប្រយុទ្ធ​នឹង​ខ្មាំងសត្រូវ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com