រូបត្លុក
ពេល​ចូល​មន្ទីរ​ពេទ្យ​ក្នុងស្រុក​ថា​«​ថ្លៃ​» ពេល​ទៅ​ពេទ្យ​បរទេស​«​អស់​ប៉ុន្មាន​អស់​ទៅ​»
18, Feb 2018 , 9:30 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ បើ​ផ្អែកលើ​កត្តា​សត្យានុម័ត មន្ទី​ពេទ្យ​បរទេស​មួយចំនួនធំ​មានគុណ​ភាព​លើស​មន្ទី​ពេទ្យ​ខ្មែរ​មែន មិន​ថា នៅក្នុង ឬ​នៅក្រៅ​ប្រទេស​ទេ​។ តែ​ក៏​មិនមែន​មានន័យថា គ្រប់​មន្ទី​ពេទ្យ​បរទេស​សុទ្ធតែ​ល្អ និង​ពូកែ​នោះដែរ ហើយ​មិនមែន​មានន័យថា មន្ទី​ពេទ្យ​ខ្មែរ​សុទ្ធតែ​អាក្រក់​នោះដែរ​។ មាន​ល្អ មាន​អាក្រក់​នៅ​គ្រប់​ទីកន្លែង​។ អ្វីដែល​ត្រូវធ្វើ និង​ត្រូវ​កែលម្អរ គឺ​ការកសាង​កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត​។



​កាលពីពេល​កន្លងមក ពលរដ្ឋ​ខ្មែរ ជាពិសេស អ្នកមាន​ធនធាន​បាននាំគ្នា​សម្រុក​ទៅ​ទទួល​ការព្យាបាល​នៅក្រៅ​ប្រទេស​សូម្បីតែ​ជំងឺ​តូចតាច​ក៏ដោយ ព្រោះ ពួកគេ​បាត់បង់​ជំនឿ​លើ​វេជ្ជបណ្ឌិត​ខ្មែរ​(​មិនមែន​រឿង​វេជ្ជបណ្ឌិត​ខ្មែរ​មិន​ពូកែ​ដូច​គេ​នោះទេ តែ​រឿង​បាត់បង់​ជំនឿ​)​។ ត្រង់ចំណុច​នេះ វេជ្ជបណ្ឌិត​ក្នុងប្រទេស​គួរ​នាំគ្នា​យកចិត្ត​ទុក​ដា​ក់ឡើ​ង​វិញ​ពី​រឿង​ក្រមសីលធម៌​។ 
​អ្វីៗ​មានការ​ប្រែប្រួល ក្នុង​រយៈពេល​ចុងក្រោយ​នេះ អ្នកជំងឺ​មួយចំនួន​ចាប់ផ្តើម​យល់ឃើញ​ខ្លះ​ហើយ​ថា វេជ្ជបណ្ឌិត​បរទេសមួយ​ចំនួន​ក៏​មិន​អស្ចារ្យ​ដែរ​។ ដូច្នេះ ជំងឺ​មួយចំនួន​គួរ​ចំណាយ​ប្រាក់​ព្យាបាល​នៅក្នុង​ប្រទេស​វិញ​។ 
 
​សរុបសេចក្តី​មក វេជ្ជបណ្ឌិត​ខ្មែរ​ត្រូវ​កសាង​ជំនឿ​ឡើងវិញ រីឯ អ្នកជំងឺ​ខ្មែរ​គួរ​ពិចារណា​ឲ្យ​ច្បាស់​ថា តើ​ជំងឺ​កម្រិតណា​គួរ​ចេញទៅ​ក្រៅប្រទេស ពោល គឺ​ចៀសវាង គ្រាន់តែ​ជំងឺ​ផ្តាសាយ​ក៏​ទៅ​ក្រៅប្រទេស​ដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com