ជាតិ
រដ្ឋបាលខេត្ត​កណ្តាលរ​ង​ការរិះគន់​ចំពោះ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​ខុស​អក្ខរាវិរុទ្ធ​
17, Feb 2018 , 2:48 pm        
រូបភាព
ផ្ទាំងផ្សព្វផ្សាយពីពិធីបុណ្យទន្លេនៅខេត្តកណ្តាល ដែលរងការរិះគន់តាមបណ្តាញសង្គម​ហ្វេសប៊ុក
ផ្ទាំងផ្សព្វផ្សាយពីពិធីបុណ្យទន្លេនៅខេត្តកណ្តាល ដែលរងការរិះគន់តាមបណ្តាញសង្គម​ហ្វេសប៊ុក
ដោយ: ថ្មីៗ
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចែករំលែក​តៗ​គ្នា ជាមួយនឹង​ការបញ្ចេញមតិ​រិះគន់​រដ្ឋបាល​ខេត្តកណ្តាល ដែល​ប្រើប្រាស់​ផ្ទាំង​ផ្សព្វផ្សាយ ដោយ​មិនបាន​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ​។​

 
​ខេត្តកណ្តាល នឹង​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ដែល​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែមីនា ខាងមុខ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ អាជ្ញាធរ បានដាក់​ផ្ទាំង​ផ្សព្វផ្សាយ​នៅក្បែរ​សាលាខេត្ត ដោយ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​។​
 
​ជាមួយ​ពាក្យ​អង់គ្លេស «Welcome» ដែល​មានន័យថា «​សូម​ស្វាគមន៍​» រដ្ឋបាល​ខេត្តកណ្តាល បាន​បកប្រែ​ថា «​អបអរសាទរ​»​។ កា​របក​ក្នុងន័យនេះ មិនមែនជា​រឿង​ដែល​គួរ​ឲ្យ​ចាប់កំហុស​នោះឡើយ ប៉ុន្តែ​សំណេរ​ទៅវិញ​ទេ ដែលជា​រឿង​ធំ​។ 
 
​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹម គឺ «​សាទរ​» មិនមែន «​សា​ទរ​» នោះឡើយ​។ ចំណែក​ខែ «​មីនា​» រដ្ឋបាល​ខេត្តកណ្តាល បែរជា​សរសេរថា «​មិនា​» ទៅវិញ​។​
 
​នេះ​មិនមែនជា​លើកទីមួយ​នោះឡើយ ដែល​អាជ្ញាធរ រង​ការរិះគន់ កន្លងមក ផ្ទាំង​ផ្សព្វផ្សាយ​នៅ​សាលា​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ក៏​ធ្លាប់​ក្លាយជា​ប្រធានបទ​របស់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រួចហើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com