ជាតិ
សង្គមជាតិ
អ្នក​ឡើង​ភ្នំ​ឱ​រ៉ា​ល់​កាន់តែច្រើន ក្រោយ​ការផ្សាយ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»
17, Feb 2018 , 3:11 pm        
រូបភាព
​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឡើងទៅ​កាន់​ភ្នំ​ឱ​រ៉ា​ល់ បាន​កើនឡើង​កាន់តែច្រើន បន្ទាប់ពី​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ទៅដល់ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៅ​ទីនោះ តាមរយៈ​បណ្តាញ​ព័ត៌មាន​អេ​ឡិ​កច​ត្រូ​និ​ច ThmeyThmey និង  Fresh News ។​


​បន្ទាប់ពី​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​បំពេញបេសកកម្ម​របស់​ខ្លួន​ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់ និង​បានបង្ហាញ​ពី​សម្រស់​ធម្មជាតិ អាកាសធាតុ​ដ៏​សែន​មនោ​រម្យ​នៅ​ទីនោះ តាមរយៈ​សារព័ត៌មាន​អេ​ឡិ​កច​ត្រូ​និ​ច ThmeyThmey និង  Fresh News បាន​អន្ទង​ដួងចិត្ត​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន បាន​ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។​ 



​តាមរយៈ​លោក ឈឺ​ន ឆី​ម ប្រធាន​ក្រុម​នាំ​ភ្ញៀវ​ឡើង​លេង​លើ​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​កម្ពស់ ១,៨១៣​ម៉ែត្រ​នោះ បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន Fresh News ថា ចាប់តាំងពី​ដើមខែ​កុម្ភៈ មក ពោលគឺ​នៅក្រោយ​បេសកកម្ម​របស់ « Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» មាន​អ្នកទេសចរ​ជា​ជនជាតិខ្មែរ និង​បរទេស​សរុប​៨​ក្រុម ស្មើនឹង ៤៦​នាក់ ក្នុងនោះ​បរទេស ២១​នាក់ បាន​ឡើង​ទៅលេង​ភ្នំ​ឱ​រ៉ា​ល់​។ 
  


​អ្នក​បន្ត​អាជីព​ឡើង​ភ្នំ​ពី​ឱ​ពុក​មា​រូបនេះ​បាន​បន្តថា ចំនួន​អ្នក​ចាប់អារម្មណ៍​ឡើងទៅ​កាន់​ភ្នំ​ឱ​រ៉ា​ល់ ហាក់​មាន​ចំនួន​ច្រើនជាង​មុន បន្ទាប់ពី​ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ​។ ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ ដោយ​បន្លឺសំឡេង​សើច​តិចៗ បង្ហាញ​ពី​ភាពសប្បាយ​រីករាយ​ផុស​ចេញពី​ក្នុង​បេះដូង​មក​នោះ​លោក បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​បាទ​បង​បងប្អូន​គាត់​ចាប់អារម្មណ៍​ឡើង​ភ្នំ​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ប្រហែល​មកពី​បងៗ​បាន​ផ្សព្វផ្សាយ​ទើប​បងប្អូន​គាត់​ចាប់អារម្មណ៍​ឡើង​ភ្នំ​ច្រើនជាង​មុន​។ ខ្ញុំ​បាន​ចាត់ចែង​បងប្អូន​ក្នុងភូមិ​ជាច្រើន​ក្រុម ដើម្បី​ជូន​ពួកគាត់​ឡើងទៅ​លើ​ភ្នំ​»​។ 
 


ប្រធាន​ក្រុម​នាំ​ភ្ញៀវ​ឡើង​ភ្នំ​រូបនេះ ធ្លាប់បាន​បញ្ជាក់ប្រាប់​អង្គភាព​ព័ត៌មាន Fresh News ក្នុងពេលដែល​ក្រុមការងារ «Mercedes-Banz និង​កំណប់​អាថ៌កំបាំង​» ឡើងទៅ​កាន់​ភ្នំ​ឱ​រ៉ា​ល់​នៅ​ចុងខែ​មករា កន្លងទៅ ថា របរ​ជូន​ភ្ញៀវ​ឡើងទៅ​កាន់​ភ្នំ​ឱ​រ៉ា​ល់​នេះ បានធ្វើ​ឲ្យ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ ជាប់ជើង​ភ្នំ​ឱ​រ៉ា​ល់ គឺ​ភូមិ​ស្រែ​កិន មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន ហើយ​បាន​នាំ​ឲ្យ​ពួកគាត់​ឈប់​ប្រកបរ​បរកាប់​ឈើ​តាម​ជើងភ្នំ​ផងដែរ​។​
  


​បុរស​វ័យ​៣៨​ឆ្នាំ សក់រួញអង្គាដី​នេះ បាន​អះអាង​បន្តថា ក្រៅពី​រកបាន​កម្រៃ​ពី​ការជូន​ភ្ញៀវ​ឡើង​ភ្នំ​ក្នុង​មួយថ្ងៃ​តម្លៃ​ប្រមាណ ៣៥​ដុល្លារ​ហើយ​នោះ ពួកគាត់​ថែមទាំង​រកចំណូលបាន​ពី​ការលក់​ម្ហូបអាហារ​ជូន​ថែម​ទៀង​ផង​។ អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់រ​យៈ​១៤​ឆ្នាំ​មកហើយ​នេះ បាន​លួច​បង្ហើប​ទៀតថា ក្នុង​មួយខែ​គាត់​អាច​រក​ចំណូល​ជា​មធ្យម​ប្រមាណ​ជា ១​ពាន់​ដុល្លារ​។ 
​មិន​ត្រឹមតែ​រូបលោក​ជា​អ្នក​ជូន​ភ្ញៀវ និង​លក់​ម្ហូបអាហារ​ឲ្យ​ភ្ញៀវ​ទេ ដែល​ទទួលបាន​ផល​ពី​ភ្ញៀវ​ដែល​ចូលចិត្ត​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នោះ បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​ក៏​ទទួលបាន​ផល​ដែរ តាមរយៈ​ការចិញ្ចឹម​សត្វ និង​ដាំ​បន្លែ​សម្រាប់ធ្វើ​ម្ហូបអាហារ​ជូន​ភ្ញៀវ​។ 


 
​ដំណើរ ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់ របស់​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ក៏​ទទួលបាន​ការកោតសរសើ​រ​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ផងដែរ​។ លោក ថោង ខុន បានចាត់ទុក​ការធ្វើដំណើរ​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​តំបន់​នោះ គឺជា​ការរួមចំណែក​ផ្សព្វផ្សាយ​នូវ​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា ហើយក៏​ជាការ​រួមចំណែក​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជើងភ្នំ​ឱ​រ៉ា​ល់​ផងដែរ​។ 
​ទោះបី​កិត្តិនាម​ដ៏​ល្បាញ​ល្បី និង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល នៃ​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​ចំងាយ​ប្រមាណ​១៦០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​នោះ មាន​ភាព​ទាក់ទាញ​អ្នកទេសចរ​យ៉ាងណាក្តី តែ​ស្ថានភាព​ផ្លូវ​ពី​ថ្នល់ជាតិ​ចូលទៅ​កាន់​ជើងភ្នំ មាន​ប្រ​វ៉ែ​ង​ជាង​២០​គីឡូម៉ែត្រ មាន​ស្ថានភាព​ដ៏​សែន​លំបាក គឺជា​ឧបសគ្គ​មួយ​នាំ​ឲ្យ​ភ្ញៀវ​រារែក​ចិត្ត​។ 


​លោក ឆី​ម តំណាង​ប្រជាពលរដ្ឋ នៅតែ​ទទូច​សុំ​ឲ្យ​មាន​ការជួយ​សាងសង់​ផ្លូវ ពី​ថ្នល់ជាតិ​ទៅកាន់​ភូមិស្ថាន​ប្រជាពលរដ្ឋ​ប្រវែង​ជិត ២០​គីឡូម៉ែត្រ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​រួមចំណែក​ជួយ​សម្រួល និង​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​ឡើងទៅ​កាន់​ភ្នំ​ឱ​រ៉ា​ល់​កាន់តែច្រើន​ថែមទៀត​។​
 
​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៩ ខែមករា ដល់​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» រៀបចំឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia ដែលជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ដ៏​ល្បី​នៅលើ​ពិភពលោក​របស់​អាល្លឺម៉ង់ គឺ​រថយន្ត Mercedes Benz បាន​សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង Fresh News បាននាំគ្នា​បំបែក​កំណត់ត្រា​ឡើងទៅ​កាន់​ភ្នំ​ឱ​រ៉ា​ល់ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។ ភ្នំ​នេះ​ស្ថិតនៅ​ក្នុងភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ចម្ងាយ​ប្រមាណ​តែ ១៦០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​រាជធានី​ភ្នំពេញ​៕ 


 
 
​សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថមនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»

១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។

២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet  មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរស័ព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263  / 023 63 00 733 ។

៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទឹកពិសា Dasani ។ ទាក់ទងតាមលេខទូរស័ព្ទ 023 428 995 / 428 996 ៕

 

Tag:
 Mercedes
 ​ភ្នំ​ឱ​រ៉ា​ល់​
 ​លោក​ឆី​ម​
 ​ទេសចរណ៍​
 Aoral
© រក្សាសិទ្ធិដោយ thmeythmey.com