ជាតិ
អាជ្ញាធរ​ខេត្តកណ្តាល​កែសម្រួល ផ្ទាំង​ផ្សព្វផ្សាយ​ដែល​ខុស​អក្ខរាវិរុទ្ធ
18, Feb 2018 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​ខេត្តកណ្តាល បានទទួល​យក​មតិ​រិះគន់​ពី​សាធារណជន ទាក់ទង​នឹង​ផ្ទាំង​ផ្សព្វផ្សាយ​ពិធីបុណ្យ​ទន្លេ ដែល​ខុស​អក្ខរាវិរុទ្ធ​។ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨ ខែកុម្ភៈ គេ​សង្កេតឃើញ​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត លើក​ផ្ទាំង​ផ្សព្វផ្សាយ​ថ្មី​មួយទៀត ដាក់ជំនួស​ផ្ទាំង​ចាស់​។​

 
​ផ្ទាំង​ចាស់​ដែល​ដាក់​នៅក្បែរ​សាលាខេត្ត​នោះ មាន​កំហុស​អក្ខរាវិរុទ្ធ គួរ​ឲ្យ​កត់សម្គាល់ ដូចជា «​អបអរ​សារ​ទរ​» ជំនួស «​អបអរសាទរ​» «​មិនា​» ជំនួស «​មីនា​» រួមទាំង​ការសរសេរ គ្រិស្តសករាជ (​គ​.​ស​) មុន ពុទ្ធសករាជ (​ព​.​ស​)៕
 

Tag:
 ខេត្តកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com