ជាតិ
ពីនេះ ពីនោះ
តើ «​អ៊ីសូតូប​លោកធាតុ​» មានន័យ​ដូចម្ដេច​?
19, Feb 2018 , 6:30 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​អ៊ីសូតូប​លោកធាតុ​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​


 
​ពាក្យ «​អ៊ីសូតូប​លោកធាតុ​» (Cosmogenic radioisotopes) អ៊ីសូតូប​កម្រ​ដែល​ត្រូវបាន​បង្កើតឡើង​នៅពេល​រស្មី​ថាមពល​លោកធាតុ​កម្រិត​ខ្ពស់ មាន​អន្ដ​រកម្ម​ជាមួយ​ណ្វៃ​យ៉ូ​នៃ​អាតូម​ដែល​មាននៅ​កន្លែង​ដើម​តាម​ធម្មជាតិ​។ 
 
​អ៊ីសូតូប​លោកធាតុ​ត្រូវបាន​ប្រើ​ជា​ញឹកញាប់​សម្រាប់​ចង្អុលបង្ហាញ​សកម្មភាព​ម៉ាញេទិក​របស់​ព្រះអាទិត្យ​(​អាច​កាត់បន្ថយ​រស្មី​លោកធាតុ​)​ឬ​ជា​សារធាតុ​កម្រ​ដែល​បញ្ជូន​ក្នុង​បរិយាកាស​។ អ៊ីសូតូប​លោកធាតុ​ក៏ត្រូវ​បាន​ហៅថា​ណ្វៃ​យ៉ូ​លោកធាតុ​។​
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះ​ពុ​ម្ភ​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕
 
 

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com