កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ ន័​រវេ​ស​ឈរ​ពីលើ​អាល្លឺម៉ង់​វិញ ខណៈ​ម្ចាស់ផ្ទះ​មិនទាន់បាន​មេដាយមាស​បន្ថែម
19, Feb 2018 , 7:00 am        
រូបភាព
កីឡាករន័រវេស Oystein Braaten ឈ្នះមេដាយមាសលើវិញ្ញាសា Slopestyle នៃកីឡាជិះស្គី។ រូបថត Getty Image
កីឡាករន័រវេស Oystein Braaten ឈ្នះមេដាយមាសលើវិញ្ញាសា Slopestyle នៃកីឡាជិះស្គី។ រូបថត Getty Image
ដោយ: ថ្មីៗ
ន័​រវេ​ស បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា ដែល​រៀបចំ​នៅ​ក្រុង​ព្យុង​ឆាង (Pyeong Chang 2018) ប្រទេស​កូរ៉េខាងត្បូង​។ បច្ចុប្បន្ន ក្រុម​ពី​តំបន់​ស្ក​ង់​ឌី​ណាវ​មួយ​នេះ រកបាន​មេដាយមាស​៩​ស្មើ​អាល្លឺម៉ង់ ហើយ​មាន​ចំនួន​មេដាយ​សរុប​ច្រើន​លើសគេ​។ ហូ​ឡង់​រក្សា​ចំណាត់​លេខ​៣​ឈរ​ពីលើ​កា​ណា សហរដ្ឋអាមេរិក ស៊ុយអែត អូទ្រីស និង​បារាំង​។​

 
​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង រក​មិនបាន​មេដាយមាស​បន្ថែម​ឡើយ ដោយ​បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩ ចំណែក​ជប៉ុន​មាន​មេដាយមាស​២​ក្នុង​ដៃ​ស្មើ​ស្វី​ស និង​អ៊ីតាលី​។ ចំណែក សាធារណរដ្ឋ​ឆេ​ក ស្លូ​វ៉ា​គី បេឡា​រុស ចក្រភព​អង់គ្លេស ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន បាន​មេដាយមាស​ម្នាក់​មួយ និង​មេដាយ​ផ្សេងៗ​ទៀត​។​
 
​ដោយឡែក ៨​ប្រទេស​ផ្សេងទៀត ដែលមាន​ឈ្មោះ​ក្នុង​តារាង​មេដាយ​ដែរ ប៉ុន្តែ​មិនទាន់​ទទួលបាន​មេដាយមាស​រួមមាន ចិន អត្ត​ព​លិ​ក​អូឡាំពិក​ពី​រុស្ស៊ី [​ក្រុម​នេះ​មិនមាន​សិទ្ធិ​ប្រើ​ទង់ជាតិ​រុស្ស៊ី​ឡើយ​] អូស្ត្រាលី ស្លូ​វេ​នី ហ្វាំ​ង​ឡង់ អេ​ស្ប៉ា​ញ កា​ហ្សា​ក់​ស្ថាន និង​លិច​តិ​ន​ស្តា​ញ​។​
 
 
​សូម​មើល​តារាង​ចំណាត់ថ្នាក់ និង​មេដាយ​ដូចខាងក្រោម [​គិត​ត្រឹម​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ​]

 

Tag:
 អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com