អត្ថបទពាណិជ្ជកម្ម
មូលហេតុ​ដែល​នាំ​ឲ្យ​ជ្រុះ​សក់​រហូតដល់​ទំពែក​ក្បាល និង​ដំណោះស្រាយ​ដ៏​ល្អ​
19, Feb 2018 , 9:48 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ បញ្ហា​ជ្រុះ​សក់ ភាគច្រើន​តែង​កើតមាន​ឡើងលើ​មនុស្ស​ប្រុស ព្រោះ​ពួកគេ​គិតតែ​ពីរ​វល់​នឹង​ការងារ រហូត​គ្មាន​ពេល​គិតពី​រូប​សម្រស់​និង សុខភាព​។ ចុះ​មនុស្ស​ស្រី​វិញ អាច​ជួប​បញ្ហា​ជ្រុះ​សក់​ដូច​មនុស្ស​ប្រុស​ដែរ​អត់​? ពួកគេ​ក៏​រវល់​នឹង​ការងារ​ដែរ ហើយ​ថែមទាំង​មានការ​ងារ​ផ្ទះ​ជាច្រើន​ត្រូវធ្វើ​ទៀតផង​។​
 
​ខាងក្រោម​នេះ​ជា​មូលហេតុ ដែល​ធ្វើឱ្យមាន​បញ្ហា​ជ្រុះ​សក់ និង​ដំណោះស្រាយ​មួយចំនួន​ដែល​អាចជួយ​ឲ្យ​អ្នក​លែង​ជួប​វាត​ទៅទៀត​៖
១. របប​អាហារ​
​កង្វះ​អាហារូបត្ថម្ភ និង​វីតាមីន​មួយចំនួន ក្នុង​របប​អាហារ​ទទួលទាន​រាល់ថ្ងៃ ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើឱ្យ​អ្នកមាន​បញ្ហា​ជ្រុះ​សក់​បានដែរ​។ បើ​ចង់​ឲ្យ​សុខភាព​សក់​អ្នក​ល្អ គួរ​ទទួលទាន​អាហារ​ដែលមាន​សារធាតុ​ទាំងនេះ​៖ ជាតិ​កាល់ស្យូម ជាតិ​ដែក ប្រូតេអ៊ីន វីតាមីន A វីតាមីន B និង Biotin ជាដើម​។​


 
២.​ជ្រើសរើស​សាប៊ូកក់សក់​មិន​ត្រឹមត្រូវ​
​សាប៊ូ ជា​ផ្នែក​មួយ​ដែល​អាច​បណ្តាល​ឲ្យ​សក់​អ្នក​ខូច និង​ជ្រុះ​ប្រសិនបើ​អ្នក​ជ្រើសរើស​សាប៊ូកក​ក់សក់​មិនបាន​ត្រឹមត្រូវ ជាពិសេស​សាប៊ូកក់សក់​ដែលមាន​សារធាតុ​គីមី​ជ្រុល​។​


 
៣.​ប្រើ​ផលិតផល​ស្បែកក្បាល​ច្រើន​មុខ​ពេក
​ការ​លាប​ពណ៌​សក់ ការធ្វើ​សក់​រាល់ថ្ងៃ និង​ការប្រើ​ផលិតផល​គីមី​លើ​ស្បែកក្បាល​ច្រើនពេក ជាពិសេស​ការផ្លាស់ប្តូរ​សាប៊ូកក់សក់​ពាសវាល​ពាស​កាល មិន​ច្បាស់លាស់​មួយណា​សោះ វា​សុទ្ធតែជា​មូល​ហេតុដែល​ធ្វើឱ្យ​អ្នកមាន​បញ្ហា​ជ្រុះ​សក់​កាន់តែ​ច្រើនឡើងៗ​។ ហើយ​ប្រសិនជា​អ្នក​មិន​បញ្ឈប់ ទង្វើ​ទាំងអស់​នោះទេ សក់​ដែល​ជ្រុះ​ក៏​មិន​ដុះ​លូតលាស់​ឡើងវិញ​ដែរ ហើយ​មាន​បញ្ហា​ជ្រុះ​រហូតដល់​សរសៃសក់​ក្បាល​ស្តើង​ថែម​ទៀតផង​។​


 
៤.​ស្ត្រេ​ស​

​អ្នកណាៗ​ក៏មាន​ការគិត​ច្រើន ធុញថប់​ច្រើន និង​មាន​អារម្មណ៍​ស្ត្រេ​ស តានតឹង​ច្រើន​ដូចគ្នា​ដែរ ទាំងអស់នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​សក់​ក្បាល​ជ្រុះ​បាន​ដូចគ្នា ដោយសារតែ​កើនឡើង​នៃ​អរ​ម៉ូ​ន Androgen​។


 
​ដំណោះស្រាយ​ងាយៗ ដើម្បី​បញ្ចប់​បញ្ហា​ជ្រុះ​សក់​៖
១.​កាត់បន្ថយ​ការតុបតែង​សក់​
​ការចង​សក់​ដោយ​ប្រើ​កៅស៊ូ​តឹងៗ ឬ​ប្រើ​ប្រដាប់​ចង​សក់​តឹងៗ និង​តុបតែង​សក់​ច្រើនពេក​រាល់ថ្ងៃ នឹងធ្វើ​ឱ្យ​សក់​របស់​អ្នក​កាន់តែ​ជ្រុះ​ថែម​។ ដូច្នេះ​អ្នក​គួរតែ​ថែរក្សា ថ្នាក់ថ្នម​សរសៃសក់​របស់​អ្នក​ដោយ​ចង​សក់​រលុងៗ ជាពិសេស​មិនត្រូវ​ប្រើ​ផលិតផល ថែរក្សា​ស្បែកក្បាល​ដែលមាន​សារធាតុ​គីមី​ខ្លាំង និង​ធ្វើឱ្យប៉ះពាល់​ដល់​សរសៃសក់​អ្នក​នោះទេ​។​


 
២.​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន

​អ្នក​គួរតែ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ប្រូតេអ៊ីន​ឱ្យបាន​ច្រើន​រួមមាន​ដូចជា​៖ សាច់មាន់ ស៊ុត និង​អាហារ​ជាច្រើន​មុខ​ទៀត​។


 
៣.​ទម្លាប់​ធ្វើការ​ម៉ាស្សា​ខ្លួនឯង​រាល់ពេល​កក់សក់

​ការ​ម៉ាស្សា​ស្បែកក្បាល អាចជួយ​ជំរុញ​លំហូរ​ឈាម និង​បង្កើន​ការលូតលាស់​នៃ​សរសៃសក់​បាន​។ អ្នក​អាច​ធ្វើការ​ម៉ាស្សា​ស្បែកក្បាល​ថ្នមៗ រាល់ពេល​កំពុងតែ​កក់សក់​ដោយ​ប្រើ​ដៃ​ញី ឬ​អេះ​ថ្នមៗ​ម៉ាស្សា​ចុះឡើង​ជាការ​ស្រេច​។ អ្នក​ក៏​អាច​ប្រើ​សាប៊ូ​ដែលមាន​ប្រយោជន៍​សម្រាប់​ជំនួយ​សរសៃសក់​ផងដែរ ដើម្បី​បង្កើន​ការបណ្តុះ​សក់ និង​កាត់បន្ថយ​ការ​ជ្រុះ​សក់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​


 
៤. រៀន​បោះចោល​ភាព​តានតឹង​របស់​អ្នក
​កុំ​ទម្លាប់​យក​បញ្ហា​ដាក់​តាម​ខ្លួន​២៤​ម៉ោង ហើយ​ខ្វល់​តែ​ពី​វា​នោះ​អី ព្រោះ​វា​មិនបាន​នាំ​ប្រយោជន៍​អ្វី​ដល់​អ្នក​ទេ បានត្រឹមតែ​ឲ្យ​អ្នក​មុខ​កាន់តែ​ចាស់ ធ្លាក់​សម្រស់​ដុនដាប​នោះទេ​។ អ្នក​គួរ​បែង​ចែកពេល​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ដោះស្រាយ​វា​ជាការ​ល្អ​បំផុត​។​


 
៥. ប្រើ​ក្រាស់​សិតសក់​មាន​ធ្មេញរ​ង្វើ​

​គួរ​កុំ​ប្រើ​ក្រាស់​សិតសក់​ដែលមាន​ធ្មេញ​ញឹក​ពេក ព្រោះ​វា​នឹង​កាន់តែ​ធ្វើ​ឲ្យ​សក់​អ្នក​ជំពាក់​ដាច់​ថែមទៀត​។ គប្បី​ប្រើ​ក្រាស់​ដែលមាន​ធ្មេញ​ធំៗ និង​មិនគួរ​យក​ក្រាស់​មក​សិតសក់​ពេល​កំពុង​សើម​ឡើយ​។​
  ។​



៦.​ជ្រើសរើស​សាប៊ូកក់សក់ និង​ក្រែ​ម​បន្ទន់​ឲ្យ​បាន​ត្រឹមត្រូវ​
​អ្នក​គួរ​មាន​ភាព​ឆ្លាត​វៃ​ក្នុងការ​ជ្រើសរើស​សាប៊ូកក់សក់ ដែល​ត្រឹមត្រូវ​នឹង​សក់​របស់​អ្នក ជាពិសេស​សាប៊ូ​ដែលមាន​ផ្លាកសញ្ញា​ច្បាស់លាស់ រួមជាមួយ​នឹង​ក្រែ​ម​បន្ទន់​សក់​ដើម្បី​ជំនួយ​ដល់​សរសៃសក់​ផងដែរ​។​


 
​នាំមក​ជូន​ដោយ ក្រុមហ៊ុន Serge Comtesse Co.,Ltd ជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ទទួលបាន​សិទ្ធ​លក់​និង​ចែកចាយ​ស្របច្បាប់​នូវ​រាល់​ផលិតផល Schwarzkopf Professional ដែលជា​ផលិតផល​ថែរក្សា និង​ការពារ​សរសៃសក់​បាន​ល្អ​បំផុត មានឈ្មោះ​ល្បី​លើ​សកលលោក នាំចូល​ពី​ប្រទេស​អាល្លឺម៉ង់​។ រាល់​បញ្ហា​ដែល​កើតមាន​ឡើងលើ​សរសៃសក់ កុំ​ភ្លេច​ផលិតផល Schwarzkopf Professional អាចជួយ​លោកអ្នក​បាន​។​
​ដូច្នេះ បើ​ចង់បាន​ផលិតផល​ពិត​១០០​ភាគរយ លោកអ្នក​អាច​ស្វែងរក​ទិញ​បាន​តាម​អាសយដ្ឋាន​ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។​

​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់​(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣.
Facebook : schwarzkopf professional cambodia

(​អត្ថបទ​ពាណិជ្ជកម្ម​)




© រក្សាសិទ្ធិដោយ thmeythmey.com