អត្ថបទពាណិជ្ជកម្ម
វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute ផ្តល់ឱកាស​ការងារ ដល់​សិស្ស​និស្សិត​ដែល​បានបញ្ចប់​វគ្គ​សិក្សា​
19, Feb 2018 , 10:38 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នេះ​ជា​ជំនាន់​ទី​បួន​ហើយ ដែល​ក្រុមហ៊ុន​សាម​សុង​បាន​បើក​វគ្គ​បណ្តុះបណ្តាល​និង ផ្តល់ឱកាស ដល់​សិស្ស​និស្សិត​ដែល​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute​ជំនាន់​ទី​បួន ។
 
​វគ្គ​បណ្តុះបណ្តាល​នេះ​មិន​ត្រឹមតែ​ផ្តោត​សំខាន់​ខ្ពស់​ទៅលើ​វិស័យ​អប់រំ និង​បច្ចេកវិទ្យា​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយឧបត្ថម្ភ​បរិក្ខារ​សិក្សា​ផ្សេងៗ ដល់​សិស្ស​និស្សិត​ដើម្បី​ប្រើប្រាស់ ក្នុងពេល​កំពុង​សិក្សា​ផងដែរ​។​



​លោក ជា ចាន់ណា ដែលជា​អតីត​និស្សិត​នៃ​វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា និង​បច្ចុប្បន្ន​ជា​អ្នក​ហាត់​ការ​នៅ​ក្រុមហ៊ុន​សាម​សុង​ជំនាញ​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច បាន​មានប្រសាសន៍ថា​៖ «​បន្ទាប់ពី​ខ្ញុំ​ទទួលបាន​បទពិសោធន៍​ជាច្រើន​ពី​ក្រុមហ៊ុន​សាម​សុង នៅ​ថ្ងៃ​អនាគត​ខ្ញុំ​គិតថា​ខ្ញុំ​នឹង​អាចមាន​ឱកាស​ការងារ និង​លទ្ធភាព​ជាច្រើន​ដើម្បី​បង្កើតជា​មុខរបរ​នៅ​ថ្ងៃ​អនាគត ដូចជា​បើក​កន្លែង​ជួសជុល​គ្រឿងបន្លាស់​អេ​ទ្បិ​ច​ត្រូ​និក​ដោយ​ខ្លួនឯង​ជាដើម​»​។​


  
​គូសបញ្ជាក់​ផងដែរ​ថា នៅក្នុង​វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute សិស្សានុសិស្ស​ទាំងអស់​នឹង​ត្រូវ​ឆ្លងកាត់​ការប្រលង​បញ្ចប់​ការសិក្សា ដើម្បី​ទទួល​វិញ្ញាបនបត្រ ហើយ​សិស្ស​ពូកែ​ចំនួន ៨ នាក់​នឹង​ទទួលបាន​ឱកាស​ការងារ ព្រមទាំង​ការបណ្តុះបណ្តាល​ការងារ​ពី​ក្រុមហ៊ុន​សាម​សុង និង​បណ្តា​ដៃគូ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ទៀត របស់​ក្រុមហ៊ុន​សាម​សុង​ក្នុងប្រទេស​កម្ពុជា​។​



​វគ្គ​បណ្តុះបណ្តាល​សាម​សុង Tech Institute គឺជា​សកម្មភាព​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការជួយជ្រោមជ្រែង និង​បណ្តុះបណ្តាល ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បង្កើត​ឱកាស​ការងារ​ជាច្រើន​ជូន​ដល់​ប្រជាជន​កម្ពុជា ឲ្យ​ស្របទៅនឹង​តម្រូវការ​ដ៏​ខ្ពស់​ក្នុង​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com