ជាតិ
ព្រះមហាក្សត្រ យាងជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា
× ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំពេញអង្គលើកទី២៩ ក្រោមព្រះរាជាធិបតីនៃព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដែលរៀបចំឡើងនៅព្រះបរមរាជវាំង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សម័យប្រជុំពេញអង្គនេះ នឹងសម្រេចលើរបៀបវារៈមួយចំនួន ដូចជារបាយការណ៍ស្តីពីការងាររបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនាពេលកន្លងមក សំណើសុំតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចប្រធាន អនុប្រធាន និងចៅក្រម នៃតុលាការតាមបណ្តាខេត្តមួយចំនួន រួមទាំងបញ្ហាផ្សេងទៀត។
សូមបញ្ជាក់ថា ព្រះមហាក្សត្រ គឺជាប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
© រក្សាសិទ្ធិដោយ thmeythmey.com