ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម៉ាស​ចេក​ដែល​អាចជួយ​កំចាត់​ខ្លាញ់ និង​មុន​លើ​មុខ​អ្នក​
19, Feb 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ធ្វើ​ម៉ាស​បិតមុខ​ដែល​អាចជួយ​កំចាត់​មុន និង​ខ្លាញ់​លើ​មុខ​អ្នក​។ តើ​មាន​វិធី​ធ្វើ​បែបណា​ខ្លះទៅ​?



1.    អ្នក​អាច​រៀបចំ​ចេក​ចំនួន​មួយ​ផ្លែ ក្រូចឆ្មារ​ចំនួន​កន្លះ​គ្រាប់​។ បន្ទាប់មក អ្នក​អាច​យក​ចេក​ដោយ​មិន​ចិត​សំបក​ចេញទៅ​កិន​ជាមួយ​ក្រូចឆ្មារ​យក​ទឹក​។ ក្រោយ​ពេលដែល​កិន​រួច អ្នក​អាច​យកមក​លាប​លើ​មុខ​អ្នក ដោយ​ទុក​ចំនួន​១០​នាទី ទើប​លាង​ទឹក​ចេញ​។ អ្នក​អាចធ្វើ​ចំនួន​ម្តង​ក្នុង​រយៈពេល​មួយថ្ងៃ​។ វា​មិន​ត្រឹមតែ​អាចជួយ​កំចាត់​ខ្លាញ់​នោះទេ ថែមទាំង​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ទៀតផង​។​

2.    អ្នក​អាច​យក​ចេក​ចំនួន​កន្លះ​ផ្លែ កិន​ទាំង​សំបក​។ បន្ទាប់មក អ្នក​អាច​តក់​ប្រេង​អូ​លីវ​បន្តិច​ចូល​។ បន្ទាប់មកទៀត អ្នក​អាច​យកមក​លាប​លើ​មុខ​អ្នក ដោយ​ទុក​ចំនួន​១០​នាទី នោះ​មុខ​អ្នកនឹង​តឹង ហើយ​គ្មាន​ខ្លាញ់​ឡើយ​។​

3.    អ្នក​អាច​យក​ចេក​ចំនួន​កន្លះ​ផ្លែ កិន​ឲ្យ​ម៉ត់ រួច​លាយ​ទឹកឃ្មុំ​ចំនួន​៥​មី​លី​លីត្រ​ចូល ដោយ​កូរ​ឲ្យ​សព្វ​ចូលគ្នា​។ បន្ទាប់មក​អ្នក​អាច​លាប​លើ​មុខ ដោយ​ទុក​ចំនួន​១០​នាទី នោះ​មុខ​អ្នកនឹង​តឹង​ជាមុន​ខាន​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com