ពីនេះ ពីនោះ
ពាក្យ​ដែល​ផ្តើម​ដោយ «​ថ​» ត្រូវ​ប្តូរ​ជា «​ឋ​» វិញ តើ​មាន​ពាក្យ​អ្វីខ្លះ​?
15, Apr 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យពេចន៍​ភាសា​ខ្មែរ​បច្ចុប្បន្ន​ខ្លះ ត្រូវបាន​ផ្លាស់ប្តូរ និង​កែសម្រួល ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ ក្នុងចំណោម​ពាក្យ​ដែល​ត្រូវបាន​កែសម្រួល​ទាំងនោះ ក៏មាន​ពាក្យពេចន៍​មួយចំនួន ដែល​ចាប់ផ្តើម​ដោយ​អក្សរ «​ថ​»  ត្រូវបាន​ប្តូរ​ទៅជា​អក្សរ «​ឋ​» វិញ​។​



​ពាក្យ​ទាំងនោះ  មានដូចជា​៖ ថា​នៈ ទៅជា​ឋានៈ​, ថា​នន្តរ ទៅជា​ឋានន្តរ​, ថា​នី​យ ទៅជា​ឋានីយ​, ថា​ន ទៅជា​ឋាន​, ថា​នភា​ព ទៅជា​ឋានភាព​, ថា​នា​នុ​ក្រម ទៅជា​ឋានានុក្រម​, ថា​នប​ទ្ម ទៅជា​ឋានបទ្ម​, ថានប្បភេទ ទៅជា​ឋានប្បភេទ​, ថា​នា​នុ​រូប ទៅជា​ឋានានុរូប ជាដើម​៕




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com