ពីនេះ ពីនោះ
«​លក្ខ​ខ័​ណ្ឌ​», «​ល័​ក្ខ​ខណ្ឌ​», «​ល័ក្ខខ័ណ្ឌ​» និង​«​លក្ខខណ្ឌ​» តើ​ពាក្យ មួយណា​ត្រូវ​?
21, Feb 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​កំហុស​ក្នុងការ​ប្រើប្រាស់​ពាក្យ​ខ្មែរ កើត​ឡើងជា​ញឹកញាប់ ដែល​ទាមទារ​ឲ្យ​ស្មេរ​ត្រូវតែ​ពិនិត្យ និង​ស្វែងយល់​ឱ្យ​ច្បាស់​មែនទែន ដើម្បី​ចៀសវាង​ការប្រើប្រាស់​ពាក្យ​ខុស​។ ក្នុងចំណោម​ពាក្យ​«​លក្ខ​ខ័​ណ្ឌ​», «​ល័​ក្ខ​ខណ្ឌ​», «​ល័ក្ខខ័ណ្ឌ​» និង​«​លក្ខខណ្ឌ​» មានតែ​ពាក្យ «​ល័ក្ខខ័ណ្ឌ​» ឬ​«​លក្ខខណ្ឌ​» ទេ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។



«​ល័ក្ខខ័ណ្ឌ​» ឬ​«​លក្ខខណ្ឌ​» មានន័យថា កម្រិត​, សង្កាត់​,​ប៉ែក​, ដោយឡែក​, កំណត់​,​គោល​, ព្រំ​។ ឧទាហរណ៍​៖ សម្តី​មាន​ល័ក្ខខ័ណ្ឌ​, ត្រូវធ្វើ​លក្ខខណ្ឌ​ឱ្យបាន​ទៀងទាត់​៕
 



Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com