អន្តរជាតិ
ថៃ​ផ្តល់​គ្រឿ​ឥស្សរិយយស​ដល់​មេទ័ព​មី​យ៉ាន់​ម៉ា ដោយ​មិន​ខ្វល់​ពី​បញ្ហា​បំពាន​សិទ្ធិមនុស្ស​
19, Feb 2018 , 9:59 pm        
រូបភាព
រូបភាព៖Steemit
រូបភាព៖Steemit
ដោយ: ថ្មីៗ
​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក Min Aung Hlaing ទទួលបាន​គ្រឿង​រាជ​ឥស្សរិយយស​ដំរី​ស នៅ​ថ្ងៃ​សុក្រ​ទី ១៦ ខែកុម្ភៈ​ពី​ព្រះមហា​ក្ស​ថៃ ។  ការផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា​នេះ​បង្ហាញ​ពី​ភាពជិតស្និទ្ធ​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ ប៉ុន្តែ​ក៏មាន​ការរិះគន់​ផងដែរ​ដោយសា​ឧ​ត្ត​ម​សេនីយ៍​យោធា​មី​យ៉ាន់​ម៉ា​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​ប្រតិបត្តិការ​យោធា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាក​ន្ល​ង​មក​។



​ថៃ​បានសម្រេច​ផ្តល់​គ្រឿង​ឥស្សរិយយស​ដំរី​ស​ឲ្យ​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing  ដែលជា​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​។ ពិធី​ប្រគល់​គ្រឿង​ឥស្សរិយយស​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ទី ១៦ កុម្ភៈ ចំ​ពេលដែល​មន្ត្រី​យោធា​ខាងលើ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​ថៃ​រយៈពេល​បី​ថ្ងៃ​ដែរ​។​

​យោងតាម​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍ កងទ័ពជើងគោក​ថៃ​បានស្នើ​សុំ​ឲ្យ​មានការ​ផ្តល់​គ្រឿង​ឥស្សរិយយស​នេះ​ដល់​មេបញ្ជាការ​កំពូល​មី​យ៉ាន់​ម៉ា​តាំងពី​ឆ្នាំ ២០១៦ ម្ល៉េះ ហើយ​រាជវាំង​ថៃ​ព្រម​អនុញ្ញាត​តាម​សំណើរ​របស់​កងទ័ព​ថៃ​កាលពី​ឆ្នាំ ២០១៧​កន្លងមក​នេះដែរ​។​

​មេបញ្ជាការ​កំពូល​កង​ទ័ព​ថៃ​ឧ​ត្ត​ម​សេនីយ៍ Thanchaiyan Srisuwan  បាន​អះអាងថា ការផ្តល់ជូន​គ្រឿង​ឥស្សរិយយស​ដល់​អគ្គមេបញ្ជាកា​រ​កងទ័ព​មី​យ៉ាន់​ម៉ា​នេះ​ក៏ដោយ​សារ​មិត្តភាព​រវាង​កងទ័ព​ទាំងពីរ​កាន់​តេ​ប្រសើរឡើង​ដែរ​។​

«​គ្រឿង​ឥស្សរិយយស​នេះ​ត្រូវ​ផ្តល់ជូន​លោក​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ដោយសារ​មិត្តភាព​ជិតស្និទ្ធ​រវាង​លោក​និង​កងទ័ព​ថៃ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​វាង​ប្រជាជាតិ​ទាំងពីរ​ដែរ​»​។ លោក Thanchaiyan Srisuwan  បញ្ជាក់​ដូច្នេះ​។​

​យ៉ាងណាក៏ដោយ​ការប្រគល់​មេដាយ​កិត្តិយស​ដល់​មេទ័ព​មី​យ៉ាន់​ម៉ា​មិនមាន​ជា​រឿង​សាមញ្ញ​ឡើយ ប៉ុន្តែ​វា​ជា​បញ្ហា​ចម្រូងចម្រាស​។ ថៃ​ហាក់​មិន​ខ្វល់ខ្វាយ​រឿង​សិទ្ធិមនុស្ស​ដែល​កំពុង​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា​ជាពិសេស​នៅ​រដ្ឋ Rakhine ឡើយ ហើយ​ក្រុម​សិទ្ធិមនុស្ស​បាន​រិះគន់​ថៃ​ខ្លាំងៗ​ផងដែរ​។​

​តាមពិតទៅ លោក​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing រង​ការចោទប្រកាន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​ការ​បោសសម្អាត​ជនជាតិ​ភា​គិ​តិច​រ៉ូ​ហ៊ីង​យ៉ាង​ដែល​រស់នៅក្នុង​រដ្ឋ Rakhine កន្លងមក ដែល​បណ្តាល​ឲ្យ​ជនជាតិ​នេះ​រាប់សែន​នាក់​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែរ​។ ទង្វើ​របស់​កងកម្លាំង​ប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា​ស្មើនឹង​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បទឧក្រិដ្ឋ​សង្គ្រាម​ផងដែរ​។​

​ពេល​ស្ថិត​ក្នុងប្រទេស​ថៃ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​មី​យ៉ាន់​ម៉ា ក៏បាន​ឆ្លៀត​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ជាថ្មី​ពាក់ព័ន្ធ​ការចោទប្រកាន់​លោក​ពី​សំ​ណា​កើ​ក្រុម​សិទ្ធិមនុស្ស​និង​សហគមន៍​អន្តរជាតិ​ដែរ​។ លោក​អះអាងថា លោក​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​តាម​ដែល​អាច​ធ្វើបាន តែ​លោក​បដិសេធ​ទទួលស្គាល់ថា វា​មាន​វត្តមាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​នោះ​។ លោក​បន្ថែមថា វា​មានតែ​ក្រុម​ជនជាតិ​បេន​ហ្កា​លី (Bengalis) ដែល​ចូលមក​រស់នៅ​មី​យ៉ាន់​ម៉ា​ដោយ​ខុសច្បាប់​ប៉ុណ្ណោះ​៕


Tag:
 ថៃ​
  មី​យ៉ាន់​ម៉ា​
  Min Aung Hlaing
© រក្សាសិទ្ធិដោយ thmeythmey.com