ជាតិ
ក្រសួង​អប់រំ នឹង​រៀបចំ​ទិវា​ជាតិ​អំ​ណាន នៅ​ថ្ងៃទី​១១ ខែមីនា
20, Feb 2018 , 7:59 am        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ទិវា​ជាតិ​អំ​ណាន នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ជំរុញ​វប្បធម៌​អាន និង​លើកកម្ពស់​សមត្ថភាព​តែង​និពន្ធ នៅក្នុង​ប្រទេស​កម្ពុជា​។​



​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី បាន​លើកឡើងថា ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​នេះ ក្នុង​គោលបំណង​បណ្ដុះ​ទម្លាប់​អាន ដែល​សំដៅលើ​ការការពារ និង​ពង្រឹង​វប្បធម៌ អរិយធម៌​ខ្មែរ​។ ក្រៅពីនេះ​ក្រសួង​អប់រំ ក៏​នឹង​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​លើ​វិញ្ញាសា​អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ​ផងដែរ​។​«​ការប្រកួត និង​ការវាយតម្លៃ​ថ្នាក់ជាតិ នឹង​ប្រព្រឹត្តទៅ​ថ្ងៃ​ទៅ​៩ ដល់​ថ្ងៃទី​១០ ខែមីនា ជា​រៀងរាល់ឆ្នាំ​។​ការប្រកាស​លទ្ធផល និង​ប្រគល់​ពាន់រង្វាន់ ជ័យលាភី ពី​លេខ​១ ដល់​លេខ​៣ លើ​វិញ្ញាសា​ទាំង​៣ ទូទាំងប្រទេស នឹង​ប្រព្រឹត្ត​ទៅក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន ថ្នាក់ជាតិ ថ្ងៃទី​១១ ខែមីនា » ។​នេះ​បើតាម​រដ្ឋមន្ត្រី​ក្រួ​ង​អប់រំ ដែល​ជំរុញ​ឲ្យ​មន្ត្រី​ក្រសួង​អប់រំ​គ្រប់​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​លើ​កម្ពស់​ការអាន គ្រប់​ទីកន្លែង​ផងដែរ​។​



​គួរ​បញ្ជាក់ថា រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​បង្កើត​ឲ្យ​មាន​ទិវា​ជាតិ​អំ​ណាន ដោយ​កំណត់​យក​ថ្ងៃទី ១១​ខែមីនា ជា​រៀងរាល់ឆ្នាំ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​សិស្ស និស្សិត បង្កើន​ទម្លាប់​អាន និង​ការយល់ដឹង​របស់ខ្លួន ដែលជា​ស្នូល​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​៕


Tag:
 ​ទិវា​ជាតិ​អំ​ណាន​
 ​ហង់ ជួន ណា​រ៉ុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com