ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
វីដេអូ
សត្វទោចម្កុដគូទី៣ ត្រូវបានព្រលែងក្នុងព្រៃនៃឧទ្យានអង្គរ
20, Feb 2018 ,
8:59 am
រូបភាព
×
ដោយ:
ថ្មីៗ
សៀមរាប៖ សត្វទោចម្កុដ ដែលជាប្រភេទសត្វព្រៃកម្រនៅកម្ពុជា ត្រូវបាននាំយកមកព្រលែងក្នុងព្រៃ នៃឧទ្យានអង្គរ។ នេះជាលើកទី៣ហើយ ដែលអាជ្ញាធរអប្សរា រួមនិងអង្គការដៃគូ យកមកព្រលែង ក្នុងបំណងស្ដារឡើងវិញនៃសត្វព្រៃក្នុងឧទ្យានអង្គរ។
សត្វទោចមួយគូ រួមនិងកូនមួយក្បាលទៀត ដែលទើបនឹងកើតនោះ ត្រូវបានព្រលែងក្នុងព្រៃនៅខ្លោងទ្វារតាកែវ ដែលជាខ្លោងទ្វារខាងលិចនៃប្រាសាទបាយ័ន។ នេះជាលើកទី៣ហើយ ដែលគម្រោងស្ដារប្រភេទសត្វព្រៃ បានព្រលែងក្នុងព្រៃនៃឧទ្យានអង្គរ ដើម្បីបង្កើតវត្តមានប្រភេទសត្វព្រៃដែលធ្លាប់មាននៅក្នុងតំបន់អង្គរកន្លងមក។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
លោក រ័ត្ន ប៊ុនធឿន ប្រធានមជ្ឍមណ្ឌលស្រាវជ្រាវសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ បានថ្លែងក្នុងពិធីព្រលែង ដែលធ្វើនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ថា តាមការសិក្សានាពេលកន្លងមករបស់លោក បានរកឃើញថា ព្រៃក្នុងឧទ្យានអង្គរ ធ្លាប់មានប្រភេទសត្វទោចរស់នៅ ប៉ុន្តែពួកវាត្រូវបានផុតពូជអស់នៅអំឡុងទ.វ៨០ ពេលសង្គ្រាមស៊ីវិលកើតឡើង។ លោកបន្ថែមថា ព្រៃឧទ្យានអង្គរ មានសក្កានុពល ឬភាពអំណោយផលច្រើនសម្រាប់ប្រភេទសត្វព្រៃ ដូចជាសត្វទោចជាដើម ហើយចំណីរបស់វាមានស្លឹកឈើ ផ្លៃឈើ និងប្រភេទសត្វល្អិតផ្សេងៗ។
លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរអប្សរា បានឱ្យដឹងថា បច្ចុប្បន្នព្រៃឧទ្យានអង្គរមានសត្វទោចចំនួន១០ក្បាលហើយ។ ចំណែកទោចដែលបានព្រលែងនេះ គឺជាគូទី៣ហើយ ក្រោយទោច២គូទៀត បានព្រលែងនៅទីតាំងផ្សេងគ្នាក្នុងព្រៃឧទ្យានអង្គរ។ លោក សូវ៉ាត បន្ថែថា ទោចដែលព្រលែងនៅខ្លោងទ្វារតាកែវនេះ មានចំនួន៣ គឺមេមួយ ឈ្មោលមេ និងកូនមួយ ដែលកូនទើបនឹងកើកក្នុងទ្រុង ពេលដែលក្រុមការងារយកវាមកផ្សុំាជិតមួយឆ្នាំម មុនធ្វើការព្រលែងនេះ។
លោក និក ម៉ាក នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានឱ្យដឹងដែរថា សត្វទោចដែលយកមកព្រលែងនៅពេលនេះ គឺនាំយកពីសួនសត្វតាម៉ៅ។ ហើយការព្រលែងនេះធ្វើឡើងបន្ទាប់ពីជោគជ័យក្នុងការព្រលែង ក្នុងព្រៃឧទ្យានអង្គរនាពេលកន្លងមក។ លោក ម៉ាក ក៏បានអរគុណដល់អាជ្ញាធរអប្សរា ដែលជានិច្ចកាល តែសហការល្អក្នុងគម្រោងស្ដារសត្វព្រៃនេះ ហើយលោកនឹងរីករាយចំពោះការព្រលែងប្រភេទសត្វព្រៃផ្សេងទៀតនាពេលអនាគត។
ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក និក ម៉ាក បានពន្យល់ថា សត្វទោចជាប្រភេទសត្វព្រៃចូលចិត្តរស់នៅដាច់ឆ្ងាយពីគេឯង ហើយវាអាចរស់នៅចន្លោះពីគ្នាប្រវែង២០ហិកតា ក្នុងមួយគូៗ។ សត្វទោចចាប់ផ្តើមមានកូននៅអាយុ ៥ឆ្នាំ ហើយវានឹងមានកូនម្តងទៀត ក្រោយកូនបងមានអាយុពី៣ឆ្នាំឡើងទៅ។
គួររម្លឹកថា អាជ្ញាធរអប្សរា បានព្រលែងទោចម្កុដគូដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័នដែលបង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។ ចំណែកទោចម្កុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។ ចំណែកគូទី២ នៅខ្លោងទ្វាប្រាសាទ ក៏បានបង្កើតកូនមួយក្បាលផងដែរ។ សរុបទាំងអស់ សព្វថ្ងៃនៅក្នុងព្រៃឧទ្យានអង្គរមានសត្វទោចចំនួន ១០ក្បាលហើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទោច
ខ្លោងទ្វារតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម