ពីនេះ ពីនោះ
រូបភាព​ពីលើ​អាកាស​នៃ​ចំណតទូក​ទេសចរណ៍​នៅ​កំពង់​ភ្លុក​
20, Feb 2018 , 9:01 am        
រូបភាព
ដោយ: ថ្មីៗ
​រូបភាព​ថត​ពីលើ​អាកាស​ទាំងពីរ​នេះ គឺ​ស្ថិតនៅក្នុង​ទីតាំង​តែមួយ ដែល​បានបង្ហាញ​ពី​ទិដ្ឋភាព​ក្នុង​រដូវប្រាំង និង​រដូវវស្សា ទី​ដែល​ក្រុម​ទូក​ទេសចរណ៍ នៅ​កំពង់​ភ្លុក​ចូល   សុំ​ចត​។ នៅក្នុង​តំបន់​នេះ មានទឹក​ជន់​លិច​ដោយសារ​របប​ទឹក​ពី​បឹង​ទន្លេសាប ដែល​ពង្រីក​វិសាលភាព​ក្នុង​រដូវវស្សា​។ ផ្លូវលំ​មួយ​ខ្សែ​ស្ថិត​ចំ​កណ្តាល​នេះ ត្រូវបាន​លើកឡើង​ខ្ពស់ ដែលមាន​កម្ពស់​ប្រមាណ ២-៣ ម៉ែត្រ ដើម្បី​អាច​ប្រើប្រាស់​បាន​នៅក្នុង​រដូវ​ទឹក ជំនន់​។ ទោះយ៉ាងណា រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​កម្ពស់​ទឹក​នៅក្នុង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​។ ឆ្នាំ​ខ្លះ​នៅក្នុង​តំបន់​នេះ មិនត្រូវ​បាន​ជន់​លិច​ដោយ​ទឹកជំនន់​ទេ ដោយសារតែ​វិសាលភាព និង​ទំហំ​បឹង​ទន្លេសាប ​រួម​តូច​។ ទាំងអស់នេះ គឺ​បណ្តាលមកពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ គម្រោង​សាងសង់​ទំ​បន់​វារិ​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ​។​





These two images photographs on the same location where tourist boats from Kampong Pluk park during the dry season and raining season. The area are flooded cause by the expansion of Tonle Sap Lake during raining season. The road in the middle had been lift up recently several meters to able to use during the flooding period.

However, during the last ten years the water level of the lake and Mekong River had been changed dramatically. Some years, the area didn't flood at all and the lake become very small during the dry season. This possible cause by climate change and hydropower dam projects on the mainstream Mekong.

(​អត្ថបទ និង​រូបភាព​ដោយ Suthep Kritsanavarin / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com