ជាតិ
ប្រធានតុលាការខេត្តព្រះសីហនុនិងព្រៃវែង ត្រូវបានផ្តាស់ប្តូរតំណែងទៅវិញទៅមក
× ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចផ្លាស់ប្តូរតំណែងទៅវិញទៅមក ចំពោះប្រធានតុលាការពីររូប។ លោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានប្រាប់ Fresh News ថា លោក ម៉ុង មុន្នីចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានផ្ទេរឲ្យទៅធ្វើជាប្រធានតុលាការខេត្តព្រៃវែង ឯលោក សុខ កល្យាណ ប្រធានតុលាការខេត្តព្រៃវែង ត្រូវបានផ្ទេរឲ្យធ្វើជាប្រធានតុលាការខេត្តព្រះសីហនុវិញ។
ការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី២៩ ដែលរៀបចំនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២0១៨។ បើតាសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រៅពីផ្តាស់ប្តូរតំណែងប្រធានតុលាការនេះ ក៏មានការតែងតាំងអនុប្រធានបីរូបនៃតុលាការរាជធានី ខេត្តមួយចំនួនទៀតដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com