អត្ថបទពាណិជ្ជកម្ម
វគ្គ​ចុង​សប្ដាហ៍​លើ​សញ្ញាបត្រ​ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណ​នេ​យ្យ CAT
20, Feb 2018 , 9:36 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ គឺជា​ផ្នែក​មួយ​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នៅ​គ្រប់​ក្រុមហ៊ុន ឬ​ស្ថាប័ន​នានា ពីព្រោះថា បុគ្គលិក​ផ្នែក​នេះ គឺជា​អ្នក​ដែល​គ្រប់គ្រង​សាច់ប្រាក់ ចំណូល​និង​ចំណាយ វាយតម្លៃ​លទ្ធផល​អាជីវកម្ម បង់ពន្ធ និង​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​។

​ការសិក្សា​ទៅលើ​វគ្គ​នេះ លោក​អ្នកនឹង​ទទួលបាន​វិញ្ញាបនបត្រ​មួយ ដែលមាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ពី​សមាគម​គណនេយ្យករ​ACCA​។ លោក​អ្នកនឹង​ក្លាយជា​អ្នកបច្ចេកទេស​ជំនាញ​គណនេយ្យ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​គួបផ្សំ​នឹង​បទពិសោធន៍​ការងារ ដែល​តម្រូវ​ដោយ​សមាគម​គណនេយ្យក​រ​ACCA​។

​ចាប់ផ្ដើម​ជាមួយ​ការអភិវឌ្ឍន៍​ជំនាញ​របស់ខ្លួន នៅក្នុង​កម្រិត​មូលដ្ឋាន​ទៅលើ​មុខវិជ្ជា ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណ​នេ​យ្យ (CAT) នេះ ដោយមាន​វគ្គ​សិក្សា​ទៅលើ កំណត់ត្រា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ (FA1)​។ រីឯ​ជំនាញ​ដែល​ទទួលបាន​ក្រោយ​ចប់​វគ្គ​នេះ គឺ​ការរក្សា​បញ្ជី​សាច់ប្រាក់ ការរៀបចំ ការកែតម្រូវ​ធនាគារ ការកត់ត្រា​ការលក់ និង​ការទិញ​ជាដើម​។



​វគ្គ​សិក្សា​ទៅលើ ការគ្រប់គ្រង​ពត៌មាន (MA1) នឹង​បង្រៀន​ពី​បច្ចេកទេស​មូលដ្ឋាន​នៃ​ការកំណត់​ថ្លៃដើម ដោយ​លោក​អ្នកនឹង​ទទួលបាន​នូវ​ជំនាញ​គណនេយ្យ​សម្រាប់​វ​ត្ថុ​ធាតុ​ដើម គណនេយ្យ​សម្រាប់​ថ្លៃដើម​ពលកម្ម និង​ផលិតផល និង​ការបង្ហាញ​ពត៌មាន​នៅក្នុង​សៀវភៅបញ្ជី​។ ក្រៅពីនេះ​ក៏មាន​ការសិក្សា​ទៅលើ ការរក្សា​ទុក​នូវ​កំណត់ត្រា​ហិរញ្ញវត្ថុ​(FA2) ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ចំណាយ​ថ្លៃដើម (MA2) គណនេយ្យ​ហិរញ្ញវត្ថុ (FFA) គណនេយ្យ​គ្រប់គ្រង (FMA) គោលការណ៍​នៃ​ការគ្រប់គ្រង (FAB) មូលដ្ឋានគ្រឹះ​នៃ​សវនកម្ម (FAU) និង​មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ (FFM)​។​

​កម្មវិធីសិក្សា​នេះ បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន ទៅលើ​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ស្របតាម​ស្ដង់ដារ​គណនេយ្យ​អន្តរជាតិ IFRS និង​បញ្ហា​ផ្សេងៗ​ក្នុងការ​ដោះស្រាយ​កំហុសឆ្គង​គណនេយ្យ​។ ថ្នាក់​ក្រៅ​ម៉ោង​ទៅលើ​ជំនាញ​គណនេយ្យ​នេះ លោកអ្នក​អាច​សិក្សា​ត្រឹមតែ ៣ ម៉ោង ក្នុង​មួយ​សប្ដាហ៍ រហូតដល់​បញ្ចប់​វគ្គ​នៃ​មុខវិជ្ជា​នីមួយៗ ជាមួយនឹង​សាស្ត្រាចារ្យ​របស់​វិទ្យាស្ថាន CamEd Business School ដែលជា​អ្នក​ដែលមាន​ជំនាញ​ឯកទេស​ខ្ពស់ ហើយក៍​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ផងដែរ​។
​ពួកយើង​បាន​បណ្ដុះបណ្ដាល​អ្នកជំនាញ​មកពី​បណ្ដា​ក្រុមហ៊ុន ដែល​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​ជាច្រើន​។


​លោកអ្នក​អាចដាក់​ពាក្យ​សិក្សា​ថ្នាក់​សញ្ញាបត្រ​ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណ​នេ​យ្យ (CAT) តាមរយៈ​គេហទំព័រ www.cam-ed.com​។ ចាប់​ទទួល​ពាក្យ​ចុះឈ្មោះ​ចូលរៀន​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​។

​សម្រាប់​ពត៌មាន​លម្អិត សូម​ទំនាក់ទំនង​មក​សាកសួរ​ពត៌មាន​ទី​តាំង​ផ្ទាល់​នៅ​អគារ​លេខ ៦៤ ផ្លូវ ១០៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ (​កែង​ស្ពាន​នាគ​វត្តភ្នំ​) ឬ​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] និង​ទូរស័ព្ទ​លេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com