ជម្លោះរវាងអ្នកគាំទ្ររបស់ Man City ជាមួយសន្តិសុខ រួមទាំងការប៉ះទង្គិចពាក្យសម្តីយ៉ាងតឹងសរសៃកររវាងលោក Pep Guardiola ជាមួយ អ្នកចាត់ការ Wigan លោក Paul Cook ក៏ជាបញ្ហាដែលត្រូវស៊ើបអង្កេតផងដែរ។
ក្រុមកំពុងនាំមុខគេក្នុងតារាងក្របខណ្ឌកំពូលអង់គ្លេសអស់ឱកាសត្រឹមវគ្គ១៦ចុងក្រោយ FA Cup នេះហើយ ក្រោយចាញ់ Wigan ១-០ នៅទឹកដី DW Stadium។ ក្រោយទទួលជ័យជម្នះដ៏ធំនេះ ក្រុមដែលកំពុងប្រជែងក្នុងលីកលំដាប់ទី៣អង់គ្លេស League 1 នឹងត្រូវឡើងទៅជួប Southampton នៅវគ្គ៨ក្រុមផ្តាច់ព្រ័ត្របន្តទៀត៕