អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន RMA Cambodia បាននាំចូលម៉ាស៊ីនសម្អាតម៉ាកដ៏ល្បីពីប្រទេសអាឡឺម៉ង់មកទីផ្សារកម្ពុជា
× ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបើកពិធីសម្ពោធជាផ្លូវការនូវការនាំចូលម៉ាស៊ីនសម្អាតម៉ាក Hako, PowerBoss, និង Minuteman មកកាន់ប្រទេសកម្ពុជា កាលពីថ្មីៗកន្លងទៅនេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
បើតាមប្រសាស៍របស់លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យដឹងថា ម៉ាស៊ីនសម្អាតម៉ាក Hako PowerBoss និង Minuteman គឺជាម៉ាកផលិតផលដ៏ល្បីល្បាញពីប្រទេសអាឡឺម៉ង់ ដែលវាមានសមត្ថភាពខ្ពស់ក្នុងសម្អាតបានទាំងផ្នែកខាងក្នុង និងខាងក្រៅ យ៉ាងមានប្រសិទ្ធិភាព និងមិនមានសម្លេងរំខាន។ លោកក៏បានបន្ថែមផងដែរថា ម៉ាស៊ីនសម្អាតទាំងនេះ គឺជា បច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ប្រទេសអាឡឺម៉ង់ ដែលជួយសម្រួលការងារច្រើនក្នុងការសម្អាតតាមផ្លូវសាធារណៈ រោងចក្រសហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ និងសាលារៀនជាដើម។ ម៉ាស៊ីននេះ មានច្រើនប្រភេទដូចជា៖ ម៉ាស៊ីនបោសសម្អាត ម៉ាស៊ីនបូមធូលី និងម៉ាស៊ីនខាត់ការ៉ូ ហើយយើងជ្រើសយកម៉ាស៊ីនរុញពីក្រោយ ឬក៏ម៉ាស៊ីនជិះពីលើក៏បាន។ ជាក់ស្ដែងដូចជានៅទីក្រុងហាណូយ ម៉ាស៊ីនបោសសម្អាត City Master ត្រូវបានគេប្រើជាច្រើនរយគ្រឿងសម្រាប់បោសសម្អាតតាមផ្លូវសាធារណៈ ហើយ ម៉ាស៊ីន PowerBoss គេនិយមប្រើនៅតាមរោងសហគ្រាសធំ។
គួរបញ្ចាក់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវម៉ាកផលិតផល និងសេវាកម្មល្បីៗជាច្រើនដែលមានដូចជា៖
- ផ្នែករថយន្ដ: Ford, Jaguar Land Rover និង Range Rover
- ផ្នែកកសិកម្ម: John Deere (Tractor & Harvester)
- ផ្នែកគ្រឿងចក្រធុនធ្ងន់: JCB, FUSO, & Fire Truck
- ផ្នែកឃ្លាំងទំនិញ/លើកដាក់ទំនិញ: TCM Forklift, ធ្នើរដាក់ទំនិញ Starke, ឧបករណ៍លើកទៅទីខ្ពស់ JLG, MS Pallet
- ផ្នែកសេវាកម្មជួលរថយន្ដ: AVIS
- ផ្នែកចំណីអាហារ: The Pizza Company, Dairy Queen, Swensen, Krispy Kreme, & BAR B Q Plaza
- ផ្នែកសេវាកម្មហិរញ្ញប្បទាន: BSP Finance Cambodia ជាដើម៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com