អត្ថបទពាណិជ្ជកម្ម
Jaguar E-Pace នឹងមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​
20, Feb 2018 , 1:52 pm        
រូបភាព
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បានប្រកាស​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​សមាជិក​ថ្មី​របស់​កំពូល​រថយន្ដ​ទំនើប​ម៉ាក Jaguar ម៉ូ​ឌែ​ល Jaguar E-Pace មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ក៏បាន​បើកទទួល​កា​រក​ម្ម៉​ង់​នូវ​រថយន្ដ​ម៉ូ​ឌែ​ល​នេះ​ចាប់ពីពេលនេះ​តទៅ​។​

​កាលពី​រយៈពេល​ថ្មីៗ​កន្លងទៅនេះ ក្រុមហ៊ុន Jaguar Land Rover បានប្រកាស​បើក​ស្វាគមន៍​នូវ​សមាជិក​ថ្មី​ម៉ូ​ដែល Jaguar E-Pace នៅ​ចក្រភព​អង់គ្លេស ហើយ​កំពុងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​លើក​សកលលោក​។ រថយន្ត​ទំនើប Jaguar E-Pace នេះ គឺជា​គ្រួសារ​តែមួយ ជាមួយនឹង Jaguar F-Pace ព្រោះ​វា​ជា​ប្រភេទ​រថយន្ដ​SUV បែប​ស្ព័​រ​ដូចគ្នា​។ Jaguar E-PACE ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង​រូបរាង​ដ៏​គួ​ឲ្យ​ទាក់ទាញ និង​ផ្ទៃ​ខាងក្នុង​របស់​រថយន្ដ ត្រូវបាន​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់ ដែល​បង្ហាញ​ពី​ប្រណិត​ភាព​ពិតៗ​របស់​ម៉ាក Jaguar​។​



​រថយន្ត​Jaguar E-Pace​ត្រូវបាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​គេ ទាំង​ផ្នែក​ខាងក្នុង​នឹង​ក្រៅ អំពូល​ភ្លើង​ខាងក្រោយ​LED​ដែលជា​ស្តង់ដារ​របស់ Jaguar ហ្វា​មុខ​ត្រូវបាន​បំពាក់​ជាមួយ​ប្រភេទ Matrix LED ជាមួយ​អំពូល LED ជា​សញ្ញា​ពេល​ថ្ងៃ​យ៉ាង​ស្រស់ស្អាត​ផងដែរ​។ រាល់ពេល​ធ្វើដំណើរ​ជាមួយ Jaguar E-Pace បច្ចេកវិទ្យា 4G Wi-Fi Hotspot ត្រូវបាន​បំពាក់​រួមជាមួយ​នឹងរ​ន្ធ​ដោត​USB​ដែល​អាច​សាក​ថ្ម​បាន​ដល់​ទៅ​៤​ដើម្បី​ផ្តល់​ភាពងាយស្រួល​អ្នករួមដំណើ​រ​ជាមួយ ប្រព័ន្ធ​សំលេង​ទំនើប​របស់​ចក្រភព​អង់គ្លេស​ម៉ាក Meridian ដែល​ធ្វើអោយ​លោក​អ្នកមាន​អារម្មណ៍​ថា​កំពុងតែ​ស្ថិតនៅក្នុង​ការប្រគុំ​តន្ត្រី​ផ្ទាល់​តែម្តង​។ ក្នុងនាម​ជា​កូនកាត់​រថយន្ត​ស្ព័​រ​ប្រភេទ SUV រថយន្ដ​នេះ​មាន​ម៉ាស៊ីន​V ២.០​វិល​កង់​៤ Turbocharged ម៉ាស៊ីន​សាំង ជាមួយ​កង់​រង្វង់​២១​អ៊ីង ដែល​ល្បឿន​ពី​០-១០០​គ​.​ម​ត្រឹមតែ​៦.៤​វិនាទី​តែប៉ុណ្ណោះ​។​



​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​រថយន្ត​ដ៏​ប្រណិត​មួយណា​ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​

​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​សូម​ទំនាក់ទំនង​៖  ០២៣ ៨៨៨ ៨១១ / ០៧០ ៩៩៩ ១១១
​គេហទំព័រ ផ្លូវការ​៖ www.jaguarcambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Jaguar Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @JaguarCambodia
 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com